PH Net នៅផ្លូវ៣១០ សង្កាត់បឹងកេងកង៣ បើកបង្អួតភ្នែកអាជ្ញាធរខណ្ឌផ្គើនបទបញ្ជារអភិបាលរាជធានី

PH Net នៅផ្លូវ៣១០ សង្កាត់បឹងកេងកង៣ បើកបង្អួតភ្នែកអាជ្ញាធរខណ្ឌផ្គើនបទបញ្ជារអភិបាលរាជធានី
. ភ្នំពេញ៖ ទីតាំងហាងអុីនធរណេតបង្កប់ល្បែងសុីសងមួយកន្លែងនៅតាមបណ្ដោយផ្លូវលេខ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំកាមន ដែលមានស្លាកយីហោ PH Net បើកលេងយ៉ាងរលូនបង្អួតភ្នែកអាជ្ញាធរខណ្ឌផ្គើនបទបញ្ជាររបស់អភិបាលរាជធានីភ្នំពេញ។
. បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងបនល្បែងមួយនេះគេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យតែមិនឃើញ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ ឬបង្ក្រាបឡើយ។

ប្រភពដដែលបន្តថា តើឯណាទៅពាក្យថា ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មាននូវល្បែងសុីសងពេញបន្ទុកយ៉ាងនេះ ។

សូមបញ្ជាក់ថា ឯកឧត្ដម ឃួង ស្រេង បានប្រាប់ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៩នេះថា
«ខ្ញុំបានដាក់ផែនការនេះ ឲ្យស្នងការរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបល្បែងក្នុងរាជធានីភ្នំពេញតែម្ដង ពីព្រោះវាដូចជាគគ្រឹកគគ្រេងពេក ហើយខ្ញុំនឹងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពលើ រឿងនេះផងដែរ»។

កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយ ករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទប ញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ មិនតែ ប៉ុណ្ណោះនៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានី ភ្នំពេញ ក៏ធ្លាប់បាន ប្ដេជ្ញា និង ដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផង ដែរដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជូនប្រជាពលរដ្ឋ ៕