ក្រោកពីដេក រកបាយហូប តែគ្មានម្ហូប ស្រែកជេរប្រទេច ឈានដល់ប្រើអំពើហិង្សាវាយប្រពន្ធខៀវភ្នែក

ខេត្តកណ្តាល៖ ឃាត់ខ្លួនបុរសជាប្តីក្រោយករណីប្រើអំពើហិង្សាក្នុងគ្រួសារ កាលពីថ្ងៃទី២៦.១០.២០២០ វេលាម៉ោង​ ១០:០០នាទីចំណុចភូមិ​ ដេីមឬស​ ឃុំ​ ដេីមឬស​ ស្រុក​ កណ្តាល​ស្ទឹង​ ខេត្តកណ្ដាល។

ជនរងគ្រោះ​ ឈ្មោះ​ អន​ សុីដា​ ភេទស្រីអាយុ​ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ(ប្រពន្ធ​)។

ជនសង្ស័យ ឈ្មោះ​ អឹម​ សុផៃ ភេទប្រុសអាយុ​ ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ(ប្តី​ ឃាត់ខ្លួន)។

ប្រភពបានប្រាប់ថា កន្លងមកជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន និងតែងតែផឹកស្រាស្រវឹងជេរបញ្ចោ​រករឿង​ វាយមកលេីជនរងគ្រោះជាច្រេីនលេីកច្រេីនសារ។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី ពេលជនរងគ្រោះកំពុង​លាងចាន​នៅខាងក្រោយផ្ទះ ស្រាប់តែ​ជនសង្ស័យ​ក្រោកពីដេកបានដេីរសំដៅទៅផ្ទះបាយ​ដេីម្បី​រកបាយហូប​ តែគ្មានម្ហូបក៏ស្រែកជេរជនរងគ្រោះថា​ ង៉ែងម៉ោងនេះហេីយមិនទាន់ធ្វេីម្ហូបអោយ​អញសុីទៀត​ ង៉ែងរវល់តែដេីរធ្វេីខ្ញុំគេ​ តែជនរងគ្រោះមិនតបត​ ហេីយបានដេីរទៅខ្ចី​ម៉ូតូ​ឪពុក​ក្មេក​ដេីម្បី​យកទៅទិញត្រីខនៅតូបចាប់ហួយក្នុងភូមិ​ ពេល​ទិញ​រួច​ត្រឡប់មកផ្ទះហេីយបានធ្វេីម្ហូបរួចរៀបអោយ​ជនសង្ស័យ​ហូប​ ពេលហូបបាយរួចជនជន​សង្ស័យ​បានជេរ​បញ្ចោរជន​រងគ្រោះ​ និង​ស្ទុះទៅវាយមួយដៃ​ចំមុខផ្នែកខាងស្តាំ​បណ្តាលអោយ​ហេីមជាំខាងក្រោមភ្នែក​ និងបានយកដបទឹកដោះគោកូនមកគប់ចំក្បាល​ រួច​បានវាយជនរង​គ្រោះមួយ​ដៃទៀត​ចំភ្លៅ​ខាងឆ្វេង​ ហេីយបានចូលទៅដេកវិញបាត់ទៅ បន្ទាប់មកជនរងគ្រោះបានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍​ដេីមឬសបានចុះទៅដល់កន្លែងកេីតហេតុឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បន្តអនុវត្តតាមនិតិវិធី។