រពឹសដៃពេក!!! ម្នាក់ជាប់ខ្នោះ ម្នាក់រត់រួច ក្រោយឆក់ទូរស័ព្ទបុរសបើកបរម៉ូតូកង់បីឥណ្ឌា ត្រូវសមត្ថកិច្ចស្ទឹងមានជ័យ៣ ឃាត់ខ្លួន

ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ២៣ និង ៣០ នាទីពាក់កណ្ដាលអធ្រាត្រជនសង្ស័យចំនួន ២ នាក់ឈ្មោះ យ៉ាន់ វាសនា ហៅ រស់និង ធី ហៅ ង៉ោ ភេទប្រុស បានហៅម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះឈ្មោះ កុយ ពុទ្ធារី ជិះពីស្តុបលូប្រាំ ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ទៅកាន់ម្ដុំក្លឹបសេះមាស ភូមិដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ៣ ពេលដល់ចំណុចកើតហេតុជនសង្ស័យទាំងពីរនាក់បានឲ្យជនរងគ្រោះឈប់ម៉ូតូកង់បី ពេលនោះជនសង្ស័យម្នាក់បានចុះពីលើម៉ូតូកង់បីទៅឈរចាំមើលផ្លូវ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ធី ហៅ ង៉ោ បានលូកដៃទៅឆក់យកទូរស័ព្ទដៃ ១ គ្រឿងម៉ាកវីវ៉ូ មានស៊ីមកាតលេខ 097 73 32 31 របស់ជនរងគ្រោះដែលទុកលើចង្កូតម៉ូតូកង់បីឥណ្ឌាសំរាប់វាស់ចំនួនគីឡូម៉ែត្ររួចក៏រត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ ចំណែកជនសង្ស័យឈ្មោះ ចាន់ វាសនា បានចុះពីលើម៉ូតូកង់បីព្យាយាមរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី ៣ ឃាត់ខ្លួនមកទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី ៣ ដើម្បីសាកសួរតែម្ដង។

បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី។