លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំង ចុះលាងសម្អាតផ្ទះប្រជាពលរដ្ឋក្នុងបុរី វី​អាយភី ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ

ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ វេលា​ម៉ោង​១៤.០០នាទី​រសៀល លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ,កងរាជអាវុធហត្ថរាជធានីភ្នំពេញ,កងពលតូច(ង៧០),ប្រជាការពារខណ្ឌដង្កោ​ ចុះលាងសម្អាតផ្ទះប្រជាពលរដ្ឋក្នុងបុរី វី​អាយភី ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលត្រូវបានជនលិចនាពេលកន្លងមក ពេលនេះទឹកបានស្រកទៅវិញ ធ្វើឲ្យមានភក់ជាប់នៅតាមផ្ទះ និងផ្លូវនៅក្នុងបុរី​ ៕