ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដង្ហែរអង្គកឋិនទាន ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមាវត្តមរតកតេជោបុរីស្វរៈ

ព្រះវិហារ៖ ព្រឹកថ្ងៃសៅរ៍ ១៥កើត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងភរិយា ព្រមទាំងក្រុមគ្រួសារ និងលោកជំទាវបណ្ឌិតពហុវឌ្ឍា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ែន នារីវុឌ្ឍី បានដឹកនាំប្រតិភូរដ្ឋបាលខេត្តកណ្តាល ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ២២១នាក់ មកពីឃុំឈើទាល ស្រុកកៀនស្វាយ ចូលរួមដង្ហែរអង្គកឋិនទាន ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងព័ទ្ធសីមាវត្តមរតកតេជោបុរីស្វរៈ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌនិងក្រុមគ្រួសារ ព្រមទាំងប្រតិភូ និងពុទ្ធបរស័ទជិតឆ្ងាយ បានប្រមែប្រមូលបច្ច័យបានចំនួន១១១លាន ៧៩ម៉ឺនរៀល និងប្រាក់ដុល្លារចំនួន ១០,១៦៨ដុល្លារ ដើម្បីវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ទុកសម្រាប់កសាងសមិទ្ធិផលនានាក្នុងទីអារាមនេះតាមការចាំបាច់ និងបានជួយឧបត្ថម្ភថវិកាដើម្បីកសាងផ្លូវបេតុងមួយខ្សែ ចាប់ពីខ្លោងទ្វារវត្តរហូតដល់ព្រះវិហារផងដែរ។