បង្ហាញរូបរាងទាំងដុលនៃឈុតណាងជាតិកម្ពុជា ដែលគេទើបដំឡើងបញ្ចូលគ្នានៅមុននេះ !

កាលពី​សប្តាហ៍​កន្លងទៅ ប្រិយមិត្ត​អ្នកគាំទ្រ​បានដឹង​រួចមកហើយ​ថា ឈុត​តំណាង​ជាតិ​របស់​ប្រទេស​កម្ពុជា ដែល​នឹងត្រូវ​លើក​បង្ហាញ​តាមរយៈ​កម្មវិធី​ប្រកួត​សម្រស់ Miss Universe ប្រចាំឆ្នាំ ២០១៨ នោះ បាន​ច្នៃ​រួចរាល់​ហើយ ដោយ​ហាង Madam Boutique ។ បើតាមការលើកឡើងនាពេលកន្លង ឈុតនេះមានតម្លៃជាង ៣ ០០០ ដុល្លារ និង ចំណាយពេល​ជាង ២ ខែ ដើម្បីច្នៃម៉ូដនេះឡើង ។​

​ស្របគ្នា​នោះ ប្រិយមិត្ត​ក៏បាន​ត្រឹមតែ​ឃើញ​នូវ​រូបភាព​សំពត់ និង គ្រឿង​ប្រដាប់​តែង​កាយ​ខ្លះៗ ដែល​នឹងត្រូវ​បំពាក់​លម្អ​លើ​បវរកញ្ញា រឿន ណាត តែប៉ុណ្ណោះ ដោយ​មិនទាន់​បានឃើញ​នូវ​ការដាក់​បង្ហាញ និង ដំឡើង​រូបរាង​ទាំង​ដុល​នៃ​ឈុត​មួយ​នោះ​នៅឡើយ ហើយ​សូម្បីតែ​ឈ្មោះ​ក៏​គេ​មិនទាន់​បានបង្ហាញ​ប្រាប់​ផងដែរ ។

​នា​ថ្ងៃនេះ​ប្រិយមិត្ត​នឹង​បានឃើញ​ជាក់​ពី​រូបរាង​ទាំង​ដុល​នៃ​ឈុត​មួយ​នេះ បន្ទាប់ពី​មានការ​ដំឡើង​ចេញ​ជា​រូបរាង​នៅពេលនេះ នៅឡើយ​រង់ចាំតែ​បំពាក់​លើ​ខ្លួន បវរកញ្ញា រឿន ណាត ជា​ផ្លូវការ​តែប៉ុណ្ណោះ ។ ពិតណាស់​ក្រោយពី​ដំឡើង​ឈុត​តំណាង​ជាតិ​មួយ​នេះ​រួច ភាពស្រស់ស្អាត និង សោ​ភណ្ឌ​ភាព​នៃ​ឈុត​នេះ ក៏​ចាប់​ផុស​អណ្តែត​ចេញមក​ផងដែរ ជាមួយនឹង​ភាព​ប្រណីត​ដែល​ស្តែង​ឱ្យឃើញ​ពី​អត្តសញ្ញាណ​ជាតិខ្មែរ​ពិតៗ ។ ខណៈ​នេះដែរ គេ​នៅ​រង់ចាំតែ​ការពណ៌នា និង បើក​បង្ហាញ​ជា​ផ្លូវការ​នៃ​ឈុត​មួយ​នេះ​ប៉ុណ្ណោះ ។​

​ចង់ដឹងថា ឈុត​តំណាង​ជាតិ​កម្ពុជា ដែល​ដំឡើង​ហើយ​នេះ​មាន​ភាពស្រស់ស្អាត​ខ្លាំង​កម្រិតណា សូម​ទស្សនា​រូបភាព​ទាំងនេះ ៕

​ដោយ ៖ សាកល​
​រូបភាព ៖ ហ្វេ​ស​ប៊ុ​ក​