ពពោះកូនទី ២ តារាស្រីហ្វីលីពីន ម៉ារីម៉ា និង ស្វាមី នៅតែស្អិតល្មួតដូចគូស្នេហ៍ថ្មីថ្មោង !

កំឡុង​ពេលនេះ តារា​សម្ដែង​ដ៏​ល្បី​របស់​ហ្វីលីពីន Marian Rivera ដែល​មហាជន​ស្គាល់​ជា ម៉ា​រី​ម៉ា កំពុង​ពពោះ​កូន​ក្នុង​ផ្ទៃ ដែលជា​តំណក់ឈាម​ទី ២ ជាមួយ​ស្វាមី​សំណព្វចិត្ត​គឺ​លោក Dingdong ។ ប្ដី​-​ប្រពន្ធ​អ្នក​ទាំងពីរ​កំពុងមាន​ក្ដី​សុខ​យ៉ាងខ្លាំង និង សម្ដែង​នូវ​អារម្មណ៍​រំភើប​រាល់ថ្ងៃ​ក្នុងការ​ទន្ទឹងរង់ចាំ​ឃើញ​មុខ​សមាជិក​ថ្មី​របស់​ពួកគេ ។​

​ទោះបី​រៀបការ​ច្រើន​ឆ្នាំ និង មានកូន​ស្រី​ដ៏​គួរឱ្យ​ស្រឡាញ់​ម្នាក់ រហូតមកទល់​ពេលនេះ ម៉ា​រី​ម៉ា ក៏​កំពុង​ពពោះ​កូន​ម្នាក់ទៀត​ក្នុង​ផ្ទៃ ប៉ុន្ដែ​សេចក្ដីស្រឡាញ់ ភាព​ផ្អែមល្ហែម​រវាង​គូស្នេហ៍​មួយគូ​នេះ តែង​កើតមានឡើង​មិនឱ្យ​លស់​ថ្ងៃ ។ ជាក់ស្ដែង តាមរយៈ​ទិដ្ឋភាព​ជាច្រើន​សន្លឹក​នេះ សបញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​ពី​សុភមង្គល​យ៉ាង​ពេញទំហឹង​របស់​គ្រួសារ​តារា​ហ្វីលីពីន​ខាងលើ ធ្វើឱ្យ​គេឯង​សរសើរ ៕

​ដោយ​៖ បេ​ប៊ី​
រូបភាព​៖ ហ្វេ​ស​ប៊ុ​ក​ផេ​ក ម៉ា​រី​ម៉ា​