អាហារសម្បូរខូឡាជែន ប៉ូវសម្រស់ ងាយស្រួលរកងាយស្រួលទិញ

អាហារ​ទាំង​នេះ​សម្បូរ​ដោយ​ខូឡាជែន សម្រាប់​បង​ប្អូន​ដែល​ស្រលាញ់​សម្រស់ កុំ​ភ្លេច​សាក​អាហារ​ទាំង​នេះ។

១. ផ្សិត​ត្រចៀក​កណ្តុរ

ជា​រុក្ខជាតិ​ដែល​ងាយ​ស្រួល​ ហើយ​ល្អ​សម្រាប់​ក្រពះ ពោះ​វៀន និង​សម្បូរ​ដោយ​ខូឡាជែន។

​២. ​គ្រាប់​វាល់ណាត់

ផ្ទុក​ប្រូតេអ៊ីន អាស៊ីត​ខ្លាញ់​​មិន​ឆ្អែត ព្រម​ទាំង​​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រំលាយ​អាហារ​កោសិការ​ខួរ​ក្បាល និង​ជម្រុញ​ការ​ផលិត​ខូឡាជែន។

៣. ​​ទឹក​ក្រូច

​​ក្រៅ​ពី​សម្បូរ​វីតាមីន C ​វា​ក៏​​មាន​មុខ​ងារ​សំខាន់​ក្នុង​ការផលិត​ខូឡាជែន​ផង​ដែរ ដោយសារ​អាស៊ីត​ស៊ីទ្រិច​ក្នុង​ទឹក​ក្រូច​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​​បង្កើត Eslatin និង​ខូឡាជែន​ធ្វើ​ឲ្យ​ស្បែក​រឹង​មាំ​និង​ភ្លឺ​ថ្លា។

៤. ​​ទំពាំង​បាយ​ជូ

​ផ្ទុក​នូវអាស៊ីត​​ប្រឆាំង​អុកស៊ីត​កម្ម​ជា​ច្រើន ​ដែល​ជួយ​ការពារ​ការ​ឡើង​មុន ហើយ​វីតាមីន C ​ក្នុង​ផ្លែ​ទំពាំង​បាយ​ជូក៏​ជួយ​ផលិត​ខូឡាជែន ពន្យារ​​ភាព​ចាស់​បាន​ដែរ។

​៥. ​ស្ពីណាត់

ផ្ទុក​ដោយ​វីតាមីន C ​ដែល​ជួយ​បង្កើន​ការ​ផលិត​ខូឡាជែន ជួយ​ឲ្យ​ស្បែក​រឹ​ង​មាំ ទន់​រលោង ជួយ​ឲ្យ​សសៃសក់​រឹង​មាំ​មិន​ងាយ​ជ្រុះ។

៦. សាច់​មាន់

សាច់​មាន់​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រភេទ​សាច់​សុខភាព​បំ​ផុត ​ដែល​ផ្តល់​នូវ​ប្រភព​ខូឡាជែន​លើស​លប់។ ​មិន​តែ​ប៉ុណ្ណោះ ​សាច់មាន់​មាន​អាស៊ីត​អាមីណូ​​ច្រើនដែល​ចាំ​បាច់​សម្រាប់​ការ​បង្កើត​ឡើង​វិញ​នូវ​ខូឡាជែន។ ក និង​ឆ្អឹង​ខ្ចី​មាន់​ជា​កន្លែង​ដែល​ផ្ទុក​ខូឡាជែន​ច្រើន​ជាង​គេ។

៧. ស៊ុត

អ្នក​ជំនាញ​ជឿ​ថា ​ស៊ុត​ផ្ទុក​ដោយ​បរិមាណ​ច្រើន​នៃ​ប្រូលីន ដែល​​​​មាន​ក្នុងអាស៊ីត​អាមីណូ​ដែល​ជា​តម្រូវ​ការ​សម្រាប់​ការ​កើត​ឡើង​នៃ​ខូឡាជែន​ក្នុង​រាង​កាយ។

៨. ស្វាយ​ចន្ទី

គឺ​ជា​អាហារ​សុខភាព ដែល​ល្អ​ណាស់​សម្រាប់​សុខភាព ផ្តូក​ដោយ​ស័ង្កសី និង​​ទង់​ដែន។ ​សារធាតុ​ទាំង​នេះ ​មាន​សារៈសំខាន់​សម្រាប់​ការ​ផលិត​ខូឡាជែន​ក្នុង​រាង​កាយ​របស់​មនុស្ស​។

៩. សាច់​គោ

សាច់​គោ​ផ្ទុក​ស័ង្កសី​យ៉ាង​ច្រើន ​ដែល​ជា​គ្រឿង​ផ្សំ​​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផលិត​ខូឡាជែន។ ​លើស​ពី​នេះ ​សាច់​គោ​ក៏​ផ្ទុក​នូវ​អាមីណូ​អាំស៊ីត​ដូច​ជា Glycine, Proline និង Hydroxyproline ដែល​ជួយ​ផលិត​ខូឡាជែន​ក្នុង​រាង​កាយ៕

ប្រភព៖ Phunutoday