តម្លៃផ្លូវការរបស់ iPhone 14 ដែលប្រកាសចេញយប់មិញនេះ

(បរទេស)៖ មុនពេលព្រឹត្តិការណ៍ប្រកាសចេញផលិតផលថ្មីរបស់ Apple ដែលមានឈ្មោះថា «Far Out» យប់មិញនេះមានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនិងតម្លៃរបស់ iPhone ជំនាន់ថ្មីក៏ដូចជា នាឡិការឆ្លាតវៃរបស់ Apple។ ខណៈអ្នកវិភាគជាច្រើនបានអះអាងតម្លៃខុសៗគ្នា ដូច្នេះតម្លៃទាំងនេះត្រូវបានប្រកាសចេញជាផ្លូវការហើយ។ នេះបើយោងតាមការចេញផ្សាយរបសសារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។

មិនខុសទៅនិងពាក្យចចាមអារ៉ាមកន្លងមកនោះទេក្នុងព្រឹត្តិការណ៍យប់មិញនេះ Apple បានប្រកាសចេញ iPhone ជំនាន់ថ្មីរបស់ខ្លួន ៤ម៉ូដែលរួមមាន iPhone 14, iPhone 14 Plus, iPhone 14 Pro និង iPhone 14 Pro Max។ ចំពោះទំហំផ្ទុកទិន្នន័យវិញគឺដូចទៅនិងរាល់ឆ្នាំអ៊ីចឹងមានចាប់ពី 128GB, 256GB, 512GB និង1TB ផងដែរ។

ជាមួយគ្នានេះដែរ Apple បានបង្ហាញពីតម្លៃត្រកូល iPhone 14 ថ្មីរបស់ខ្លួនជាមួយនិងទីផ្សារមួយចំនួនរួមមាន៖

១. ទីផ្សារសហរដ្ឋអាមេរិក

iPhone 14 មានតម្លៃចាប់ផ្ដើមពី ៧៩៩ ដុល្លារឡើងទៅ
iPhone 14 Plus មានតម្លៃចាប់ផ្ដើមពី ៨៩៩ ដុល្លារឡើងទៅ
iPhone 14 Pro មានតម្លៃចាប់ផ្ដើមពី ៩៩៩ ដុល្លារឡើងទៅ
iPhone 14 Pro Max មានតម្លៃចាប់ផ្ដើមពី ១,០៩៩ ដុល្លារឡើងទៅ

២. ទីផ្សារចក្រភពអង់គ្លេស

iPhone 14 មានតម្លៃចាប់ផ្ដើមពី ៩៧៨ ដុល្លារឡើងទៅ
iPhone 14 Plus មានតម្លៃចាប់ផ្ដើមពី ១,០៩៣ ដុល្លារឡើងទៅ
iPhone 14 Pro មានតម្លៃចាប់ផ្ដើមពី ១,២៦៥ ដុល្លារឡើងទៅ
iPhone 14 Pro Max មានតម្លៃចាប់ផ្ដើមពី ១,៣៨១ដុល្លារឡើងទៅ

៣. ទីផ្សារអាឡឺម៉ង់

iPhone 14 មានតម្លៃចាប់ផ្ដើមពី ៩៩៨ ដុល្លារឡើងទៅ
iPhone 14 Plus មានតម្លៃចាប់ផ្ដើមពី ១,១៤៨ដុល្លារឡើងទៅ
iPhone 14 Pro មានតម្លៃចាប់ផ្ដើមពី ១,២៩៨ដុល្លារឡើងទៅ
iPhone 14 Pro Max មានតម្លៃចាប់ផ្ដើមពី ១,៤៤៨ដុល្លារឡើងទៅ

៣. ទីផ្សារឥណ្ឌា

iPhone 14 មានតម្លៃចាប់ផ្ដើមពី ១,០០០ដុល្លារឡើងទៅ
iPhone 14 Plus មានតម្លៃចាប់ផ្ដើមពី ១,១២៨ដុល្លារឡើងទៅ
iPhone 14 Pro មានតម្លៃចាប់ផ្ដើមពី ១,៦៣០ដុល្លារឡើងទៅ
iPhone 14 Pro Max មានតម្លៃចាប់ផ្ដើមពី ១,៧៥៦ដុល្លារឡើងទៅ

៤. ទីផ្សារចិន

iPhone 14 មានតម្លៃចាប់ផ្ដើមពី ៨៦១ដុល្លារឡើងទៅ
iPhone 14 Plus មានតម្លៃចាប់ផ្ដើមពី ១,០០០ដុល្លារឡើងទៅ
iPhone 14 Pro មានតម្លៃចាប់ផ្ដើមពី ១,១៤៨ដុល្លារឡើងទៅ
iPhone 14 Pro Max មានតម្លៃចាប់ផ្ដើមពី ១,២៩១ដុល្លារឡើងទៅ

៥.ទីផ្សារជប៉ុន

iPhone 14 មានតម្លៃចាប់ផ្ដើមពី ៨៣១ដុល្លារឡើងទៅ
iPhone 14 Plus មានតម្លៃចាប់ផ្ដើមពី ៩៣៥ដុល្លារឡើងទៅ
iPhone 14 Pro មានតម្លៃចាប់ផ្ដើមពី ១,០៣៩ដុល្លារឡើងទៅ
iPhone 14 Pro Max មានតម្លៃចាប់ផ្ដើមពី ១,១៤៣ដុល្លារឡើងទៅ

គួរបញ្ជាក់ដែរថា Apple និងចាប់ផ្តើមធ្វើការបញ្ជាទិញជាមុន (Pre-Orders) សម្រាប់ iPhone 14 ថ្មីរបស់ខ្លួននៅក្នុងរលកទី១ នៃបណ្តាលប្រទេសចាប់ពីថ្ងៃទី០៩ ខែកញ្ញានេះតទៅ ខណៈដែលថ្ងៃបើកលក់និងចាប់ផ្តើមមួយសប្តាហ៍ក្រោយនៅថ្ងៃទី១៦ ខែកញ្ញាខាងមុខនេះ។ តែយ៉ាងណាទាក់ទិននិងតម្លៃប្រកាសចេញនេះសម្រាប់ទីផ្សារកម្ពុជាយើងនៅមិនទាន់មានការចេញផ្សាយណាមួយនោះទេ៕