គួរឲ្យព្រឺ! ពេលដឹងប្រវត្តិបុរសដែលជាអ្នកលើកដៃបញ្ចប់ជីវិតមនុស្ស ជាង៣០នាក់នៅក្នុងប្រទេសថៃកាលពីពេលថ្មីៗនេះ…

ថៃ ៖ ពេលនេះប្រជាពលរដ្ឋថៃកំពុងតែមានការរន្ធត់ចិត្តនិងតក់ស្លុតយ៉ាងខ្លាំង ក្រោយមានហេតុការន៍បុរសម្នាក់ជាអតីតប៉ូលីសដែលថ្នាក់លើដេញចេញពីក្របខ័ណ្ឌបានយក កាំភ្លើង បាញ់សម្លាប់មនុស្សយ៉ាងតិច ៣៥នាក់ ។

យ៉ាងណាមិញនេះជាប្រវត្តិរបស់ឃាតករដៃឆៅរូបនេះ បុរម្នាក់នេះគឺជាអតីតប៉ូលីសដែលថ្នាក់លើដេញចេញពីក្របខ័ណ្ឌ គាត់ជាប៉ូលីសដែលប្រើថ្នាំញៀន ចូលចិត្តផឹកស្រាឡូឡាកន្លែងស្នាក់នៅរបស់រដ្ឋ ពេលស្រវឹងចូលចិត្តយកកាំភ្លើងបាញ់លេង បាញ់ឆ្កែអ្នកភូមិស្លាប់ចោលលេងដោយគ្មានហេតុផល ចិត្តឆេវឆាវ ពេលមេបញ្ជារអោយទៅធ្វើការយាមធនាគារ មិនព្រមយាមបែរជាទៅដេកក្នុងឡាន ចិត្តរឹងរួសមិនស្តាប់មេ រហូតដល់ថ្នាក់លើស្នើរសុំដកចេញពីក្របខ័ណ្ឌ បណ្តាលអោយខឹងនិងមេបញ្ជារការ បានជក់ថ្នាំញៀនជាច្រើនហើយក៏បានចូលមកមណ្ឌលកុមារ បានបាញ់និងកាប់សម្លាប់កុមារដែលកំពុងតែគេងពេលថ្ងៃក្រោយពេលញាំបាយរួចព្រមទាំងអ្នកគ្រូ ហើយក៏បានបើកឡានចាកចេញពីមណ្ឌលកុមារ ទៅបើកបុកអ្នកស្រុកតាមផ្លូវហើយចុះមកបាញ់ថែមអោយស្លាប់ជាច្រើននាក់ទៀត រួចក៏បានដុតឡានចោល ហើយក៏បានដើរចូលផ្ទះរបស់ខ្លួន បានបាញ់ប្រពន្ធកូនខ្លួនចោល មានអ្នកជិតខាងហៅសួរនាំក៏បានបាញ់អ្នកជិតខាងស្លាប់ថែមម្នាក់ទៀត ទើបបាញ់ខ្លួនឯងស្លាប់ ៕ ប្រភព៖ ហាងចាប់ហួយ