ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បើកទទួលពិនិត្យ និង ព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ

មន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀត បានធ្វើការបង្ហោះនូវសេចក្ដីជូនដំណឹងថា ដើម្បីចូលរួមអបអរសាទរ «ទិវាសុខភាពភ្នែកពិភពលោក» ដោយមន្ទីរពេទ្យនឹងធ្វើការពិនិត្យ និង ព្យាបាលជំងឺភ្នែកជូនប្រជាជនដោយឥតគិតថ្លៃ។

ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យនឹងចាប់ផ្ដើមពិនិត្យ និង ព្យាបាលចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២។ ដូចនេះសម្រាប់អ្នកដែលមានបំណងចង់ទៅពិនិត្យ និង ព្យាបាលសូមរយសរាន់ឡើង៕


សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងសាកសួរបានតាមរយៈលេខទូរស័ព្ទដែលមានក្នុងសេចក្ដីជូនដំណឹងខាងក្រោម ៖