ផ្អើលទីក្រុងប៉ារីស ដោយសារតែឃាតកម្មលើក្មេងអាយុ ១២ ឆ្នាំដាក់ក្នុងប្រអប់

សារព័ត៌មាន BBC បានចុះផ្សាយថា ទីក្រុងប៉ារីសមានការភ្ញាក់ផ្អើលខ្លាំងចំ ពោះឃាតកម្មដ៏គួរឱ្យតក់ស្លុតមួយ ទៅលើក្មេងស្រីសិស្សសាលាអាយុ ១២ ឆ្នាំម្នាក់ ដែលសាកសពនាងត្រូវបានរកឃើញកាលពីថ្ងៃសុក្រ សប្ដាហ៍មុន នៅក្នុងប្រអប់មួយនៃអគារផ្ទះល្វែងរបស់នាង។

ក្មេងស្រីនោះមានឈ្មោះថា Lola ។ ជាធម្មតា នាងបានចំណាយពេលមួយថ្ងៃនៅសាលារៀន ប៉ុន្តែឪពុករបស់នាងបានព្រមាននាងរាល់ពេលដែលនាងមិនបានត្រឡប់មកផ្ទះវិញនៅពេលរសៀល។ ក្រោយមក នៅពេលល្ងាច គេបានរាយការណ៍ថា មានប្រអប់វេចខ្ចប់ផ្លាស្ទិកថ្លាមួយនៅអគារផ្ទះល្វែងដែលជាប្លុកលំនៅដ្ឋានមួយកន្លែងក្នុងសង្កាត់ទី ១៩ របស់ឪពុក Lola ដោយសាកសពរបស់ Lola ត្រូវបានគេប្រទះឃើញខ្ទេចខ្ទីនៅខាងក្នុងប្រអប់ ដោយមានដៃ និង ជើងរបស់នាងត្រូវបានចងជាប់ ហើយនាងត្រូវបានគេរាយការណ៍ថា មានស្នាមនៅលើ ក របស់នាង។

ទោះបីជាការធ្វើកោសល្យវិច័យកាលពីចុងសប្តាហ៍នេះ បានរកឃើញថា នាងបានស្លាប់ដោយសារការថប់ដង្ហើមក៏ដោយ។​ វាមានក្រដាស Post-it ពីរក៏នៅលើជើងរបស់នាងដែរ ដោយមួយសរសេរថា «0» និង មួយទៀត «1» ។ ដោយឡែក កាលពីព្រឹកថ្ងៃសៅរ៍ ប៉ូលិស បានចាប់ខ្លួនជនសង្ស័យសំខាន់ ក្នុងការសម្លាប់នេះ គឺស្ត្រីជនជាតិអាល់ហ្សេរីអាយុ ២៤ ឆ្នាំដែលមានឈ្មោះថា Dahbia B។

ស្ត្រីនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណនៅក្នុងវីដេអូសុវត្ថិភាពដែលថតនៅអគារផ្ទះល្វែង ដែលក្នុងនោះគេឃើញនាងចូលតាមទ្វារធំកាលពីរសៀលថ្ងៃសុក្រនៅក្នុងក្រុមហ៊ុន។ ក្រោយមកត្រូវបានគេឃើញនាងចាកចេញពីអគារដោយទាញប្រអប់ ហើយសាក្សីម្នាក់ទៀតបាននិយាយថា នាងបានសុំជំនួយជាថ្នូរនឹងប្រាក់ពី «ការជួញដូរសរីរាង្គ» ហើយប៉ូលិសក៏បានឃុំឃាំងបុរសអាយុ ៤៣ ឆ្នាំម្នាក់ទៀតដែលត្រូវបានគេជឿថា ជាដៃគូសហការជាមួយ Dahbia B ព្រោះប្រអប់នោះនៅក្នុងរថយន្តរបស់គាត់។

ទោះបីជាយ៉ាងណា ប៉ូលិសបានបើកការស៊ើបអង្កេតលើករណីឃាតកម្មលើមនុស្សអាយុក្រោម ១៥ ឆ្នាំ អមដោយអំពើទារុណកម្ម និង ភាពព្រៃផ្សៃ។ Dahbia B ត្រូវបានគេរំពឹងថា នឹងត្រូវដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការហើយត្រូវរក្សាទុកក្នុងមន្ទីរឃុំឃាំង។ ហើយនៅសាលារបស់ Lola កុមារ និង ឪពុកម្តាយដទៃទៀត មានការពិបាកចិត្តយ៉ាងខ្លាំង ពេលឮហេតុការណ៍ដ៏តក់ស្លុតបែបនេះ៕