យន្តហោះយោធាមីយ៉ាន់ម៉ា វាយប្រ-ហារលើកម្មវិធីប្រគំតន្ត្រីមួយ មនុស្ស ៦០ នាក់បាត់បង់ជី-.វិត

កាល​ពី​ថ្ងៃ​ទី ២៣ ខែ​តុលា ឆ្នាំ ២០២២ កន្លង​ទៅ ក្រុម​យោធា​មីយ៉ាន់ម៉ា បាន​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​ក្នុង​ប្រទេស ដែល​បណ្ដាល​ឱ្យ​ជាច្រើន​នាក់​បាន​បាត់បង់ជីវិត។

បើ​តាម​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ក៏​ដួច​ជា​ក្រុម​សង្គ្រោះ​បាន​ឱ្យ​ដឹង​ថា ថ្ងៃ​នោះ គឺ​ខាង​ក្រុម​ជនជាតិ Kachin បាន​នាំ​គ្នា​ធ្វើ​ការ​ប្រគំ​តន្ត្រី ដើម្បី​ជា​ការ​អបអរ​ខួប​នៃ​គណបក្ស​ធំ​ចម្បង​របស់​ពួកគេ ហើយ​ការ​វាយប្រហារ​ពី​លើ​អាកាស​របស់​យោធា​មីយ៉ាន់ម៉ា​នោះ គឺ​កំណត់​គោលដៅ​ទីតាំង​នោះ​តែម្ដង ដែល​បណ្ដាល​ឱ្យ​មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់ រួម​ទាំង​អ្នក​ចម្រៀង និង ក្រុម​តន្ត្រីករ​ផង​ដែរ។

គួរ​ឱ្យ​ដឹង​ថា បើ​តាម​របាយការណ៍​ព័ត៌មាន យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៦០ នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​ពី​លើ​អាកាស​នេះ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​ព័ត៌មាន​ក្នុង​ស្រុក​វិញ បាន​លើក​ឡើង​ដែរ​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​ខ្ពស់​ជាង​នេះ​ទៅ​ទៀត ដែល​របាយការណ៍​ដែល​ពួកគេ​ទទួល​បាន​គឺ​យ៉ាង​ហោច​ណាស់​អ្នក​ស្លាប់​មាន​ចំនួន​រហូត​ដល់ ១០០ នាក់​ឯណោះ៕