រដ្ឋាភិបាលកូរ៉េ ប្រកាសត្រៀមសងសំណងយ៉ាងពេញទំហឹងដល់គ្រួសារជនរងគ្រោះទាំងអស់ នៅ Itaewon

កាលពីយប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ មានហេតុកាណ៍ដ៏គួរតក់ស្លុតមួយ បានកើតឡើងតំបន់កម្សាន្ត Itaewon របស់កូរ៉េខាងត្បូង ដែលមានមនុស្សម្នាជាច្រើននាក់បានប្រជ្រៀតគ្នាណែនតាន់តាប់ រហូតបណ្តាលឱ្យមានការកកស្ទះគ្នាធ្វើឱ្យបាត់បង់ជីវិតរហូតដល់ ១៥៤ នាក់ និង របួស ៨៣ នាក់ឯណោះ។

ក្នុងនោះ ហេតុការណ៍មួយនេះ គឺជាសោដនាកម្មដ៏មិននឹកស្មានឡើយ សម្រាប់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២២ នេះ ដែលសូម្បីតែប្រទេសជាច្រើនលើពិភពលោក ក៏បានចូលរួមសោកស្តាយផងដែរ។

ដោយឡែក កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ រដ្ឋាភិបាលរបស់កូរ៉េខាងត្បូង បានប្រកាសឱ្យដឹងថា ខ្លួននឹងត្រៀមសងសំណងទៅកាន់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ ទាំងអ្នកស្លាប់ និង អ្នករបួស នៅក្នុងហេតុការណ៍នៅ Itaewon នេះ។

ចំពោះអ្នកស្លាប់ រដ្ឋាភិបាលបានឱ្យដឹងថា គេនឹងផ្តល់ប្រាក់សំណងប្រហែលចាប់ពី ១០ ៥០០ ដុល្លារឡើងទៅ សម្រាប់ការធ្វើបុណ្យ ហើយគេក៏នឹងបញ្ជូនឱ្យមានមន្រ្តីមួយចំនួន ទៅជួយរៀបចំចាត់ចែងបុណ្យសពនេះទៀតផង។

ចំពោះអ្នករបួសវិញ អាចនឹងទទួលសំណងចាប់ពីជាង ៣០០០ ដុល្លារ ទៅ ៧០០០ ដុល្លារ ហើយគេនឹងរ៉ាប់រងទៅលើការព្យាបាលទាំងអស់ ក្រោមកញ្ចប់ថវិកាធានារ៉ាប់រងសុខភាពរបស់ជាតិ ​ព្រមទាំងនឹងមានការចាត់មន្រ្តីរាជការឱ្យទៅជួយតាមដាន និង ផ្តល់ជំនួយបន្ថែមផងដែរ បើសិនជាចាំបាច់។ លើសពីនេះទៅទៀត រដ្ឋាភិបាលបន្តទៀតថា ក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់នឹងទទួលបានការបន្ធូរបន្ថយពន្ធ ព្រមទាំងអាចនឹងទទួលជំនួយថវិការផ្សេងៗទៀតដូចគ្នា៕

[서울=뉴시스] 홍효식 기자 = 윤석열 대통령이 30일 서울 용산 대통령실 청사 브리핑룸에서 이태원 핼러윈 사고 관련 대국민 담화를 발표하고 있다. 2022.10.30. yesphoto@newsis.com