វីដេអូស្ដែងៗ! ​ឆេះកប៉ាល់ដឹកមនុស្ស ២៧១ នាក់ ម្នាក់ៗភ័យផ្អើលហក់ចុះព្រាត នៅជិតកោះ​បាលី

កប៉ាល់​​ដ៏​ធំ​មួយ​គ្រឿង​ផ្ទុក​មនុស្ស ២៧១ នាក់ បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នា​កណ្ដាល​សមុទ្រ​នៃ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី។ ទោះ​ជា​យ៉ាង​ណា មិន​ទាន់​មាន​របាយការណ៍​ណា​បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់ ឬ របួស​នោះ​ឡើយ ខណៈ​ខាង​អាជ្ញាធរ​កំពុង​ដុត​ដៃ​ដុត​ជើង​ធ្វើ​ការ​ជម្លៀស​អ្នក​នៅ​លើ​កប៉ាល់​​នោះ។

កប៉ាល់​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ឈ្មោះ Mutiara Timur I ដែល​ដឹក​អ្នក​ដំណើរ​ចំនួន ២៣៦ នាក់ និង​បុគ្គលិក​ចំនួន ៣៥ នាក់ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នៅ​ថ្ងៃ​ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២២ លើ​ដែន​សមុទ្រ​កោះ​បាលី នៅ​ចម្ងាយ​ប្រមាណ ១.៥ គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ Karangasem។

តាម​ការ​បញ្ជាក់​ពី​ប្រធាន​ភ្នាក់ងារ​រុករក និង សង្គ្រោះ​នៃ​កោះ​បាលី បាន​ឱ្យ​ដឹង​ថា ក្រុម​សង្គ្រោះ​ជាច្រើន រួម​ទាំង​ទូក​នាវិក និង អ្នក​នេសាទ​ក្នុង​តំបន់ បាន​ស្រាក់​ដៃ​គ្នា ធ្វើ​ការ​ជម្លៀស​អ្នក​ដំណើរ​ចេញ​ពី​កប៉ាល់​ដែល​កំពុង​ឆាបឆេះ។ ដោយ​ឡែក ចំពោះ​មូលហេតុ​ដែល​បង្ក​ជា​ការ​ឆាបឆេះ​នេះ នៅ​មិន​ទាន់​ដឹង​មូលហេតុ​នៅ​ឡើយ​ទេ ដោយ​ខាង​អាជ្ញាធរ​កំពុង​ដាក់​ការ​ស៊ើប​អង្កេត៕

ទស្សនាវីដេអូនៅទីនេះ