បាញ់រះបុគ្គលិកក្នុងហាង ស្ល-ា..ប់អស់ ៦ នាក់រួច បាញ់សម្ល-ា..ប់ខ្លួនឯងតាមក្រោយយ៉ាងរន្ធ-ត់

កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅក្នុងរដ្ឋ Virginia មានការបាញ់ប្រហារមួយពីខាងអ្នកគ្រប់គ្រងនៅហាង Walmart Inc (WMT.N) បាញ់ទៅលើបុគ្គលិករួមការងារនៅក្នុងបន្ទប់សម្រាក ដោយបានសម្លាប់មនុស្ស ៦ នាក់ ហើយក៏យកកាំភ្លើងបាញ់ខ្លួនឯងបន្ទាប់។

ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ថាឈ្មោះ Andre Bing អាយុ ៣១ ឆ្នាំនៅទីក្រុង Chesapeake រដ្ឋ Virginia ដែលមិនបាននិយាយអ្វីសោះ ខណៈដែលគាត់បានចាប់ផ្តើមបាញ់ទៅលើបុគ្គលិកដែលបានសម្រាកមុនពេលប្តូរវេន នេះបើយោងតាមអ្វីដែលបុគ្គលិក ២ នាក់ទៀតក្នុងហេតុការណ៍បាននិយាយ។ Donya Prioleau ដែលជាបុគ្គលិកនៅទីនោះបានសរសេរនៅលើហ្វេសប៊ុកថា ៖ «ខ្ញុំទើបតែបានមើលមិត្តរួមការងាររបស់ខ្ញុំចំនួន ៣ នាក់ត្រូវបានបាញ់សម្លាប់នៅចំពោះមុខខ្ញុំ។ Andre បានសម្លាប់ពួកគេដោយឈាមត្រជាក់»។

នៅក្នុងហេតុការណ៍នេះ មានមនុស្សយ៉ាងហោចណាស់ ៤ នាក់ផ្សេងទៀតបានរងរបួស ហើយពេលនោះមានមនុស្សប្រហែល ៥០ នាក់ នៅខាងក្នុងហាងនោះ។ ដោយឡែកប៉ូលីស Chesapeake បានកំណត់អត្តសញ្ញាណអ្នកស្លាប់ថា Brian Pendleton អាយុ ៣៨ ឆ្នាំ, Kellie Pyle អាយុ ៥២ ឆ្នាំ, Lorenzo Gamble អាយុ ៤៣ ឆ្នាំ និង Randy Blevins អាយុ ៧០ ឆ្នាំដែលអ្នកទាំងអស់គឺមកពី Chesapeake និង Tyneka Johnson អាយុ ៣៨ ឆ្នាំរស់នៅក្បែរ Portsmouth ហើយក៏មានក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ទៀតមកពី Chesapeake ជាអនីតិជនក៏ត្រូវបានសម្លាប់ផងដែរ។

អាជ្ញាធរបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតថា អ្វីដែលជំរុញចិត្ត Bing ឱ្យមកជាមួយកាំភ្លើងខ្លីមួយដើម និង គ្រាប់កាំភ្លើងជាច្រើនគ្រាប់។ ចំណែកឯប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានហៅការបាញ់ប្រហារនេះថា «ជាអំពើហឹង្សាដ៏គួរឱ្យរន្ធត់មួយ»។

គួរបញ្ជាក់ដែរថា នេះមិនមែនជាការបាញ់ប្រហារដ៏ធំលើកទីមួយនៅ Walmart ដែលមានហាងរាប់ពាន់នៅទូទាំងប្រទេសនោះទេ ព្រោះកាលពីខែសីហា ឆ្នាំ ២០១៩ មានមនុស្ស ២៣ នាក់ត្រូវបានសម្លាប់នៅ Walmart ក្នុងទីក្រុង El Paso រដ្ឋតិចសាស់ ដែលវាក៏ជាការវាយប្រហារដ៏សាហាវបំផុតមួយលើសហគមន៍និយាយភាសាអេស្ប៉ាញនៅសហរដ្ឋអាមេរិក ហើយក្រុមហ៊ុន Walmart បានអនុម័តការរឹតបន្តឹងថ្មីលើការលក់កាំភ្លើង និង គ្រាប់រំសេវបន្ទាប់ពីការបាញ់ប្រហារឆ្នាំ ២០១៩ ។

ប្រភព៖ Reuters