បេក្ខជន​ប្រឡងបាក់ឌុប​ម្នាក់ ​មានវិជ្ជមានកូវីដ​១៩ ​ត្រូវ​បាន​ដាក់​ឱ្យនៅបន្ទប់ប្រឡងដាច់ដោយឡែក

ឧត្តរមានជ័យ៖ យោងតាមអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បានឱ្យដឹងថា ថ្ងៃ​ទី០៥ ខែ១២ ឆ្នាំ២០២២ បេក្ខជន​ឈ្មោះ​ វ៉ាន់​ សុខឿន​ (ស)​ បន្ទប់​:​១១​ លេខតុ:២៦១​ វិជ្ជមានកូវីដ​១៩ និង​ត្រូវ​បាន​ដាក់​ឱ្យនៅបន្ទប់ប្រឡងដាច់ដោយឡែក។

ជាមួយគ្នានោះដែរ លោកប្រធាន​មន្ទីរ​ អប់រំ​ យុវជន​ និងកីឡា​ ខេត្តឧត្តរមានជ័យ​ បានយកទូសម្លាប់មេរោគ ពីមន្ទីរ អ.យ.ក.​ មកដាក់នៅបន្ទប់ពិសេស ​ដើម្បីសម្លាប់មេរោគ​លើសន្លឹកកិច្ចការរបស់បេក្ខជន ដែលវិជ្ជមានកូវីដ១៩​ ដោយមានខាងសុខាភិបាលបានពិនិត្យនិងឯកភាព។