យកខ្ចៅដែកទៅពាក់ដៃធ្វើជាចិញ្ចៀន ពាក់យូរដោះមិនចេញ កទៅជាស្អុយរលួយម្រាមដៃ ដេកឈឺឡើងស្លេកមុខ

កាលពីថ្មីៗកន្លងទៅនេះ មានរឿងរ៉ាវមួយបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានស្រ្តីម្នាក់បានយកខ្ចៅទៅពាក់ដៃធ្វើជាចិញ្ចៀន មានអីដោះលែងចេញទៅជាស្អុយរលួយម្រាមដៃ ដល់ថ្នាក់រត់ឱ្យគេជួយ។

រឿងរ៉ាវមួយនេះ បានកើតឡើងនាខេត្តលុបបុរី ប្រទេសថៃ ដោយខាងអាជ្ញាធរ អ្នកសង្រ្គោះនៅក្នុងតំបន់ ត្រូវបានគេរាយការណ៍ទៅថា មានស្រ្តីម្នាក់កំពុងតែរលួយម្រាមដៃ មានការឈឺចាប់ខ្លាំង កំពុងតែត្រូវការការជួយសង្រ្គោះជាបន្ទាន់។ អាជ្ញាធរបានចុះទៅដល់គឺសឹងដល់ថ្នាក់ងាកមុខចេញតែម្តង ព្រោះម្រាមដៃរបស់ស្រ្តីរូបនេះ ត្រូវគ្រាប់ខ្ចៅស៊ី រលួយហើម ចេញក្លិនស្អុយគគ្រុកបាត់ទៅហើយ ហើយនាងមើលទៅស្លេកមុខស្លេកមាត់ ពោរពេញភាពឈឺចាប់ និង ភ័យខ្លាច យ៉ាងគួរឱ្យអាណិត។

បើតាមការសាកសួរ និង ត្រួតពិនិត្យបានឱ្យដឹងថា​ ស្រ្តីរូបនេះបានពាក់ចិញ្ចៀននិ ង គ្រាប់ខ្ចៅ នៅលើម្រាមដៃនាងខាងស្តាំតែមួយ មកជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យពួកវាស៊ីគ្នារឹបម្រាមដៃកើតទៅជាដំបៅរលួយ ហើយបងប្អូនក៏បានដេញឱ្យទៅពេទ្យ តែនាងខ្លាចមិនហ៊ានទៅឡើយ ទុកបណ្តោយរហូតធ្ងន់ធ្ងរ។

ចុងក្រោយ ដោយសារតែទ្រាំនឹងការឈឺចាប់មិនបាន ទើបនាងក៏ទូរស័ព្ទទៅសុំជំនួយពីអ្នកសង្គ្រោះបែបនេះ។ យ៉ាងណាមិញ ក្រុមអ្នកសង្រ្គោះ ក៏បានជួយនាងរួចរាល់ហើយដែរ ដោយបានយកប្រដាប់កាត់ដែកខ្នាតតូច ទៅកាត់ចិញ្ចៀន និង គ្រាប់ខ្ចៅនោះ ដោយប្រុងប្រយ័ត្ន រួចក៏បញ្ជូននាងទៅមន្ទីរពេទ្យដើម្បីរក្សារបួសជាបន្តទៀត៕