លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអន្តរជាតិ ឌូវី៤៦៧នាក់

បាត់ដំបង)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍និស្សិតក្រីក្ររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអន្តរជាតិ ឌូវីចំនួន ៤៦៧ នាក់នៅខេត្តបាត់ដំបង។
ពិធីនេះបានធ្វើឡើង នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលសុភមង្គលក្រុងបាត់ដំបង ដោយមានការចូលរួម ពីសំណាក់លោក សុខ លូ អភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំសាកលវិទ្យាល័យ អាជ្ញាធរ កងកម្លាំង ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត មន្រ្តីរាជការ មាតា បិតា សិស្សជាច្រើននាក់ចូលរួមផងដែរ៕