ព្រឹត្តិការណ៍ «រាត្រីចងចាំ» នៅ​អង្គរវត្ត​យប់​មិញ រំលេច​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ គួរ​ឱ្យ​ស្ញប់ស្ញែង​បំផុត

នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ ម្សិលមិញនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានរៀបចំកម្មវិធីព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» ក្នុងឆ្នាំ ២០២២ ដើម្បីចូលរួមអបអរខួបអនុស្សាវរីយ៍ ៣០ ឆ្នាំ នៃការដាក់បញ្ជូលតំបន់អង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅលើទឹកដីអង្គរ ខេត្តសៀមរាប។

តាមរយៈព្រឹត្តិការណ៍វប្បធម៌ដ៏វិសេសវិសាលខាងលើ បានធ្វើឱ្យមហាជននាំគ្នាលាន់មាត់ផ្ទុះការសរសើរ នូវទស្សនីយភាពដ៏អស្ចារ្យ លើប្រាង្គប្រាសាទអច្ឆរិយខ្មែរ ដោយមានបង្ហាញទស្សនីយភាពនៃការ​សម្ដែងដ៏អស្ចារ្យជាច្រើនរួមមាន ​របាំបុរាណ ល្ខោន​ស្រមោល​ស្បែក​ធំ ល្ខោនខោល គុនល្បុក្កតោ នាបរិវេណខាងកើតប្រាសាទអង្គរវត្ត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ដក់ជាប់ក្នុងបេះដូងអ្នកស្នេហាសិល្បៈរបាំបុរាណខ្មែរកេរ្តិ៍ដំណែលដូនតា។

គួរឱ្យដឹងផងដែរថា ក្នុងការអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យខាងលើនេះ មានការចូលរួមសម្តែងដោយសិល្បករ សិល្បការិនី ប្រមាណជា ៣០០ នាក់ ដោយរួមមានតារាសម្តែងរៀមច្បង លោក ទេព រិន្ទដារ៉ូ និង អ្នកនាង ចន ច័ន្ទលក្ខិណា ជាដើម៕

រូបភាព ៖ Siemreap សៀមរាប