អភិ​បាល​ខេត្តព្រះសីហនុ ​ចុះសួរសុខ​ទុក្ខផ្ទាល់​ដល់​ប្អូនស្រី ​ភាព ​ស្រីណាត់ ​ក្រោយពី​តស៊ូរៀន​បាន​និទ្ទេស A​

នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ នេះ អភិបាល​​បាន​ខេត្តព្រះ​​សីហនុ ​​ឯកឧត្តម ​​គួច ​ចំរើន រួមនឹង​សហ​ការី​បានចុះ​ទៅ​សួរសុខ​ទុក្ខដល់​​ផ្ទះផ្ទាល់​​ដល់​ប្អូនស្រី ​​ភាព ​​ស្រីណាត់ ដែ​លជាសិស្សមាន​ជីវភាពក្រីក្ររស់​នៅជាមួយជីដូន​ចាស់អាយុ ៧៨ ឆ្នាំ ​ជាអ្នករកស៊ីលាងចាន​ឱ្យគេតាមរោងបុណ្យ ​រោងការ តែតស៊ូរៀនរហូត​ក្លាយ​​ជា​សិស្ស​ពូកែ​​ប្រឡង​ជាប់​និទ្ទេស A។

ក្រោមការចុះសួរសុខ​ទុក្ខផ្ទាល់នោះ ឯកឧត្តម គួច ចំរើន ​ក៏បាន​នាំ​យក​ថវិកា ​និង ​អំណោច​មួយចំនួន​ជូន​ទៅ​កាន់​ប្អូនស្រី​ផងដែរ។ ​​លើសពីនោះ ​ឯកឧត្តម ​​ក៏​បាន​ពោល​ពាក្យ​​សរសើរចំពោះ​ប្អូនស្រី ភាព ស្រីណាត់ ខ្លាំងណាស់​ដែលតស៊ូរៀនសូត្រដ្បិត​ជីវភាពមិន​ធូរធារដូចគេក៏ដោយ។

នេះបើយោងតាមការបង្ហោះលើហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្តម គួច ចំរើន បានសរសេរថា ៖ «ក្មួយស្រី​ ភាព ស្រីណាត់​ រស់នៅជាមួយ​លោកយាយ​ មុខ​របរ​លាង​ចាន​ ​តាមរោងការ រោងបុណ្យ​ ក្មួយរៀនផង​ សុីឈ្នួលលាងម៉ូតូផង​ ផ្សំចំណូលគ្រួសារជាមួយលោកយាយ​ តែក្មួយរៀនពូកែណាស់​ ប្រឡងបាននិទ្ទេស​ A​ ។ ក្មួយ​ចង់​ធ្វេី​គ្រូ​បង្រៀន​ ​សូមឱ្យអនាគតក្មួយទទួលបានជោគជ័យ​។​ វាលរេញ»៕