អាល់ប៊ុមរបស់ វណ្ណ ដា​ មានចំណងជើងថា «SKULL 2» ជាមួយនឹង លេខរៀងទី ១៣ ទៅនឹង លើកំពូលអាល់ប៊ុមអាស៊ីប្រចាំឆ្នាំ ២០២២

ភ្នំពេញ៖ កាលពីថ្មី ៗនេះ​ យោងតាម​ការបង្ហោះលើគេហទំព័រផ្លូវការ nme បានធ្វើការចែករំលែកទៅនឹង អាល់ប៊ុមកំពូលទាំង ២៥ ដែលផលិតដោយសិល្បករអាស៊ី ជាពិសេសសិល្បករអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២២ តែម្តង។

ទៀតសោត តាមរយៈប្រភពដដែល ក៏បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលខ្លាំងណាស់ដែរ ជាពិសេសហ្វេនៗ របស់ តារាចម្រៀងវ័យក្មេង លោក វណ្ណដា ក៏បានជាប់ក្នុងតារាងកំពូលអាល់ប៊ុម ទាំង ២៥ សិល្បករអាស៊ី ក្នុង ២០២២ ផងដែរ។

ជាក់ស្តែង ជាមួយនឹង លេខរៀងទី ១៣ ទៅនឹងអាល់ប៊ុមរបស់លោក មានចំណងជើងថា «SKULL 2» ប្រភេទទី ១ ត្រូវបានគេស្គាល់បទល្បីៗជាច្រើន មានដូច «Khmer Blood» ឬក៏ «C.O.D.A» ជាដើម។

ក្រោយពីបានឃើញបែបនេះ មហាជន ក៏ដូចជា ហ្វេនៗ របស់តារាប្រុសរូបនេះ បានធ្វើការ បញ្ចេញមតិខាងក្រោម ជាមួយនឹងការអបអរ ជាមួយនឹងសមទ្ធផលថ្មីចេសមួយបន្ថែមទៀត នឹងទន្ទឹមរង់ចាំ បទចម្រៀងថ្មី របស់លោក នឹងចេញនាពេលអនាគត ដើម្បីបង្កើតកំណត់ត្រាថ្មីៗដូច្នេះដែរ៕

ប្រភព៖ nme

សូមទស្សនារូបភាពខាងក្រោម៖