សោកស្ដាយបំផុត! ស្ដេចបាល់ទាត់ប្រេស៊ីល Pele បានទទួលមរណភាពហើយ ក្នុងវ័យ ៨២ ឆ្នាំ

ពិភពលោក​បាន​សម្ដែង​ក្ដី​ក្រៀមក្រំ និង រំលែកទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​របស់ Pele ដែល​ជា​ស្តេច​កីឡាករ​បាល់ទាត់​ប្រេស៊ីល ដែល​លោក​បាន​ទទួល​មរណភាព​ទៅ​ហើយ​ក្នុង​វ័យ ៨២ ឆ្នាំ ក្រោយ​តស៊ូ​ជាមួយ​នឹង​ជំងឺ​មហារីក​​ពោះវៀន។

Kely Nascimento ដែល​ជា​កូនស្រី​ស្ដេច​បាល់ទាត់ Pele ផ្ទាល់​លើ​បណ្ដាញ​សង្គម Instagram។ អម​ដោយ​រូបភាព​មួយ​សន្លឹក លោកស្រី Kely បាន​សរសេរ​រៀបរាប់​ដែល​មាន​ន័យ​ជា​ភាសាខ្មែរ​ថា ៖«អ្វី​គ្រប់យ៉ាង​ដែល​ពួកយើង​មាន គឺ​មាន​ដោយសារ​ប៉ា។ ក្ដី​ស្រឡាញ់​ដែល​ពួកយើង​មាន​ចំពោះ​ប៉ា​គឺ​គ្មាន​ដែន​កំណត់​ឡើយ។ សូម​ឱ្យ​ប៉ា​បាន​ទៅ​កាន់​សុគតិភព»៕