ថាមិនប្លែកមួយម៉ាត់ទៅ បើរូបរាងម្ដាយកូន៣រូបនេះ ស្គមស្អាតដូចគ្នាយ៉ាងហ្នឹង

កម្សាន្ត៖ គ្រាន់តែនិយាយដល់Content Creator ស្រីដ៏មានប្រជាប្រិយភាពកញ្ញា ជា ស្រីនា ច្បាស់ជាប្រិយមិត្តស្គាល់។ ពិតណាស់បើទោះបីនាងទើបក្លាយជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ប៉ុន្តែនាងពិតជាទទួលបានការចាប់អារម្មណ៍ពីមហាជនច្រើន។

លើសពីនេះទៅទៀត ស្របពេលសាងកេរ្ដិ៍ឈ្មោះលើបណ្ដាញសង្គមបានមួយរយៈ គេចាប់អារម្មណ៍ឃើញថា កញ្ញា ជា ស្រីនាកាន់តែស្រស់ស្អាតជាងមុន ខណៈដាក់គោលដៅសម្រករាងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ រូបរាងរបស់នាងពេលនេះ គឺមើលទៅខុសគ្នាឆ្ងាយជាងមុនតែម្ដង។

តួយ៉ាង គេដឹងថាបច្ចុប្បន្ន កញ្ញា ជា ស្រីនា មានរូបរាងស្លីម ប៉ុន្តែគេសង្កេតឃើញថា អ្នកម៉ាក់ និងប្អូនស្រីបង្កើតតារារូបនេះ ក៏ប្រែប្រួលរូបរាងមិនចាញ់នាងប៉ុន្មានឡើយ។ ក្នុងនោះដែរ មួយរយៈចុងក្រោយនេះ រូបភាពម្ដាយកូន៣រូបនេះ ពិតជាទទួលបានការសរសើរពីមហាជនមិនដាច់ពីមាត់ថាប្លែកស្អាតគ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖