ឆេះស្ពានអាកាស Highway មួយកន្លែងក្បែរក្រុងសេអ៊ូល សម្ល-ា..ប់មនុស្ស និង របួសជាច្រើននាក់

កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ មានករណីអគ្គិភ័យមួយបានធ្វើឱ្យជ្រួលច្របល់ពេញទីក្រុងស៊េអូល ប្រទេសកូរ៉េ ដោយមានស្ពានអាកាសមួយកន្លែង បានឆេះយ៉ាងសន្ធោសន្ធៅឆក់យកជីវិតមនុស្សអស់ជាច្រើននាក់​។

ហេតុការណ៍មួយនេះ បានកើតឡើងនាស្ពានអាកាស Highway មួយកន្លែង ដែលមានប្រវែងជាង ២០ គីឡូម៉ែត្រ ស្ថិតនៅតំបន់ Gyeongin នៅក្បែរទីក្រុងសេអ៊ូល។ វាបានត្របាក់ជីវិតមនុស្សរហូតដល់ទៅ ៥ នាក់ ហើយ ២០ នាក់ទៀត ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសង្រ្គោះភ្លាមៗ ក្រោយពីបានស្រូបផ្សែងឆេះច្រើនពេក។

យ៉ាងណាមិញ មូលហេតុត្រូវបានគេឱ្យដឹងថា គឺមកពីគ្រោះថ្នាក់ចរាចរណ៍ការប៉ះគ្នារវាងឡានក្រុង​ និង ឡានដឹកទំនិញ ដែលបង្កឱ្យមានជាអណ្តាតភ្លើង រហូតដល់ក្លាយជាអគ្គិភ័យ។ ដោយឡែក អាជ្ញាធរក៏បានបញ្ចូនឡានទឹក ទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ចំនួន ៤០ គ្រឿង ព្រមទាំងអ្នកពន្លត់អគ្គិភ័យចំនួន ១៤០ នាក់ផងដែរ។ យ៉ាងណាមិញ ហេដ្ឋារចនាសម្ព័ននៅលើស្ពាន ព្រមទាំងរថយន្តជាច្រើនគ្រឿងបានខូចខាតយ៉ាងដំណំ ហើយចំណែកខាងប៉ូលិសក៏បានតែកំពុងធ្វើការស៊ើបអង្កេតបន្តផងដែរ៕