ការពិត រឿងរុះរើចេតិយបុរាណ អាយុជាង១០០ឆ្នាំ ក្នុងវត្តបទុមវតី ខណៈមន្ត្រីសង្ឃថា ជារឿងច្រឡំ (មានវីដេអូ)

ភ្នំពេញ៖ ថ្មីៗនេះ បណ្ដាប្រជាពលរដ្ខ ក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើន កំពុងតែចាប់អារម្មណ៍ នឹងរឿងរុះរើចេតិយបុរាណមួយ នៅក្នុងវត្តបទុមវត្តី ដែលជាចេតិយបុរាណមានអាយុកាលជាង ១០០ ឆ្នាំ។

ក្នុងនោះដែរ ក៏មានការលើកឡើងពីការសោកស្ដាយពីមហាជន បន្ទាប់ពីចេតិយបុរាណមួយនេះ ត្រូវបានវា.យ.កម្ទេច នាំមានការខូចខាតត្រង់តំបន់មួយកន្លែងនៃចេតិយទាំងមូល រហូតដល់មានការចុះអន្តរាគមន៍ពីក្រសួងពាក់ព័ន្ធ ដើម្បីបញ្ឈប់នូវសកម្មភាពរុះរើនេះ។

យ៉ាងណាមិញ បន្ទាប់ពីមានរឿងហេតុនេះកើតឡើង ស្រាប់តែមានការបកស្រាយពីខាងមន្ត្រីសង្ឃ ដោយបានលើកឡើងថា នេះគឺជាការយល់ច្រឡំ ដែលជាក់ស្ដែងនោះគឺ គ្រាន់តែចង់ឲ្យរៀបចំជួសជុលឥដ្ឋខាងក្រោមឡើងវិញ តែខាងភិក្ខុសង្ឃដែលដឹកនាំជួសជុលបែរជាស្ដាប់ច្រឡំ និងនាំឲ្យមានរឿងហេតុរុះរើរបែបនេះ៕

ប្រភព៖ Rumduol TV, Kampucheathmey

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖