ក្រោយពីបង្ហើបដំណឹងល្អពីការមានផ្ទៃពោះហើយនោះ ពេលនេះតារាស្រី វីរៈ និច្ច បានបង្ហាញពីក្ដីសុខ ជាមួយនឹងការរៀបចំពិធីឡើងផ្ទះថ្មីយ៉ាងកក់ក្ដៅ

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រីវ័យក្មេង វីរៈ និច្ច ព្រមទាំងស្វាមី បានបង្ហាញពីដំណឹងល្អរបស់ពួកគេ ទៅកាន់ហ្វេនៗ ដោយបង្ហើបពីការមានផ្ទៃពោះម្ដងទៀត ក្រោយពីតារាស្រីរូបនេះ ធ្លាប់បានបាត់បង់កូនក្នុងផ្ទៃម្ដងរួចទៅហើយ។

ជាក់ស្ដែង ក្រៅពីមានរឿងដ៏ល្អមួយនេះ សម្រាប់ក្រុមគ្រួសាររបស់តារាស្រី វីរៈ និច្ច ហើយនោះ ថ្មីៗនេះ នៅលើបណ្ដាញសង្គមរបស់នាង ក៏បានចេញមកបង្ហាញពីរូបភាពមួយសន្លឹក ជាមួយនឹងការរៀបចំពិធីឡើងផ្ទះថ្មី ដ៏គួរឲ្យចាប់អារម្មណ៍ ហើយចាត់ទុកថា នេះគឺជារឿងដ៏រំភើបរីករាយ ក៏ដូចជាបានបង្ហាញពីក្ដីសុខនៅក្នុងក្រុមគ្រួសារយ៉ាងពេញលេញរបស់ តារាស្រីរូបនេះ​ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញយ៉ាងដូច្នេះហើយ​ បណ្ដាមិត្តៗរួមសិល្បៈ ព្រមទាំងអ្នកគាំទ្រជាច្រើន ក៏បានមកចូលរួមអបអរសាទរ ចំពោះភាពជោគជ័យ និងការតស៊ូរបស់នាងរួមទាំងស្វាមី រហូតដល់មានថ្ងៃនេះ៕

សូមទស្សនារូបភាពខាងក្រោម៖