ដំណឹងល្អ! រដ្ឋាភិបាលកម្ពុជា ដំឡើងប្រាក់ខែជូនមន្ត្រីជាប់កិច្ចសន្យាដល់ ៧១ ម៉ឺនរៀលចាប់ពីខែនេះ

តាមរយៈអនុក្រឹត្យដែលទទួលបាន នៅរសៀលថ្ងៃទី ៥ ខែមករា ​ឆ្នាំ ២០២៣ នេះ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន សម្រេចដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ដ្រីជាប់កិច្ចសន្យា ពីចំនួន ៦៧០ ០០០ រៀល ទៅ ៧១០ ០០០ រៀល។

តាមរយៈមាត្រា ១ នៃអនុក្រឹត្យ បានឱ្យដឹងទៀតថា ការដំឡើងប្រាក់កម្រៃប្រចាំខែ ដូចកំណត់ខាងលើ ត្រូវអនុវត្ដចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ តទៅ៕

សូមអានលម្អិតអនុក្រឹត្យនៅខាងក្រោមនេះ ៖