ក្រសួងទេសចរណ៍កម្ពុជា ប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះទេសចរចិន

កាលថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសព័ត៌មានមួយថា កម្ពុជានឹងស្វាគមន៍យ៉ាងកក់ក្តៅចំពោះទេសចរចិន ដែលប្រកាសនេះធ្វើឡើងបន្ទាប់ពីមានដំណឹងថា ប្រទេសចិននឹងបើកប្រទេសវិញក្នុងពេលឆាប់ៗនេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានក៏បានបញ្ជាក់ដែរថា ប្រទេសចិនជាប្រទេសធំមានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និង ពិភពលោក ហើយក៏ជាប្រទេសមួយដែលនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា ដោយមានទំនាក់ទំនងសហប្រតិបត្តិការ តភ្ជាប់ជើងហោះហើរ និង ការដឹកជញ្ជូនល្អ ដែលជាពិសេសគឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ធសាស្ត្រ សហគមន៍ជោគវាសនារួមបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ទីផ្សារទេសចរណ៍ ចិន ជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអានក្នុងសេចក្ដីប្រកាសព័ត៌មាន ដូចដែលមានភ្ជាប់ជូនខាងក្រោម ៖

ប្រភព៖ ក្រសួងទេសចរណ៍