សមត្ថកិច្ចប៉ូលិសព្រហ្មទណ្ឌស្រុកកៀនស្វាយ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីអំពើចោរកម្មនិងប្រើប្រាស់គ្រឿងញៀន

កណ្ដាល៖នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះកម្លាំងសមត្ថកិច្ចប៉ូលិសព្រហ្មទណ្ឌស្រកកៀនស្វាយដែលដឹកនាំកម្លាំងដោយផ្ទាល់ពីសំណាក់លោកវ៉េង កុសល អធិការរងប៉ូលិសស្រុកកៀនស្វាយទទួលបន្ទុកការងារផ្នែកព្រហ្មទណ្ឌដោយចុះធ្វើការស្រាវជ្រាវឈានទៅដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីប្រព្រឹត្តនូវអំពើចោរកម្ម«លួចដែកអន្ទាលនិងទ្វារដែកស័ង្កសី»ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នៅចំណុចកើតហេតុៈភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឡុង បូរេត ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មុខរបរ កសិករ។
ចំណែកជនសង្ស័យឈ្មោះ គ្រី គឹមហេង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន)។

វត្ថុតាងរួមរួមមាន៖
១-អន្ទាលដែកចំនួនបួនផ្ទាំង(ក្នុងមួយផ្ទាំងមានប្រវែងបណ្ដោយ២,២៥ម៉ែត្រ ទទឹង១,២០ម៉ែត្រ)។
២-ទ្វាដែកសង្ក័សីចំនួន០១ផ្ទាំងទទឹង៩០សង់ទីម៉ែត្រ បណ្ដោយប្រវែង១,៨៥ម៉ែត្រ។
លោកវ៉េង កុសល អធិការរងប៉ូលិសស្រុកកៀនស្វាយទទួលបន្ទុកការងារផ្នែកព្រហ្មទណ្ឌបានអោយដឹងថានៅថ្ងៃ ខែ ឆ្នាំខាងលើនោះឈ្មោះ ធី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណុង មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយបានយកទូរស័ព្ទដៃតេទៅលេខ ០៧១ ៥៧១ ៣០៤៤ប្រាប់ទៅជនរងគ្រោះថា៖ សុំឈប់ធ្វើការងារហើយ នៅពេលនោះជនរងគ្រោះបាន និយាយស្តីបន្ទោសខ្លាំងទៅឲ្យឈ្មោះ ធី ពីរឿងស្ំឈប់សម្រាកពីកាងារ ។
បន្ទាប់មកឈ្មោះធី បាននិយាយប្រាប់ថា៖ឈ្មោះគ្រី គឹមហេង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានលួចយកអីវ៉ាន់អស់រលីងហើយ។
.លុះដល់ម៉ោង១០នៅថ្ងៃ ខែ ឆ្នាំដដែលនោះជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ដើរមើលអីវ៉ារបស់ខ្លួន ឃើញបាត់ ទ្វាដែកសង័្គសីចំនួនមួយផ្ទាំង និង អន្ទាលចំនួនបួនផ្ទាំង ។បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ។
ក្រោយពីទទួលបាននូវពាក្យបណ្ដឹងភ្លាម នោះកំលាំងប៉ុស្តិ៍ សហការជាមួយកំលាំងសមត្ថកិច្ចជំនាញនៃប៉ូលិសផ្នែកយុត្តិធម៌ស្រុកកៀនស្វាយចុះស្រាវជ្រាវយ៉ាងញាប់ដៃញាប់ជើងដោយឈានទៅដល់ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះគ្រី គឹមហេង ភេទប្រុសយកមកប៉ុស្តិ៍ដើម្បីធ្វើការដាកសួរ។
.នៅចំពោះមុខសមត្ថកិច្ចប៉ូលិស ជនសង្ស័យបានឆ្លើយសារភាពដោយឥតលាក់លៀមថាខ្លួនពិតជាបានធ្វើសកម្មភាព លួចដែកអន្ទាល និងទ្វាដែកសង័្គសីរបស់ជនរងគ្រោះពិតប្រាកដម៉ែន ។ហើយលក់អោយទៅអ្នកអូសរទេះដើរទិញអេតចាយតាមភូមិជាជនជាតិបរទេសនិងបានឆ្លើយសារភាពទៀតថាៈខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនជាប្រចាំផងដែរដោយទៅទិញថ្នាំញៀនពីឈ្មោះ. ធី ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភូមិធំ .ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
. ក្រោយពីសាកសួររួចរាល់ ជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការនគរបាលស្រុកកៀនស្វាយ ចាត់ការតាមនិតិវិធី៕