ជនសង្ស័យក្រឡេកឃើញកម្លាំងនគរបាលពីចម្ងាយ ក៏ប្រញាប់ផ្តួលម៉ូតូ រត់ចូលទៅក្នុងព្រៃស្តុក បាត់ស្រមោល

ខេត្តប៉ៃលិន ៖ ប្រតិបត្តិការនគរបាលចុះបង្ក្រាបជាក់ស្តែងនេះ បានធ្វើឡើងកាលពី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតនៅភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនសង្ស័យម្នាក់ បានប្រើប្រាស់ និងជួញដូរគ្រឿងញៀន  ទើបកម្លាំងនគរបាលស្រុកសាលាក្រៅ បានឆ្មក់ចុះបង្ក្រាបជាក់ស្តែងមួយ លុះជនសង្ស័យក្រឡេកឃើញកម្លាំងនគរបាលពីចម្ងាយ ក៏ប្រញាប់ផ្តួលម៉ូតូរត់ចូលទៅក្នុងព្រៃស្តុកបាត់ស្រមោលតែម្តង។

ក្រោយទទួលបានព័ត៌មានច្បាស់ការណ៍មួយ កម្លាំងសមត្ថកិច្ច ក៏បានចុះបង្ក្រាបភ្លាមៗ លុះជនសង្ស័យគ្រាន់តែក្រឡេកឃើញពីចម្ងាយ មានសភាពមិនស្រួល ក៏បានផ្តួលម៉ូតូរត់គេចខ្លួនចូលទៅក្នុងចូលទៅក្នុងព្រៃចម្ការស្វាយកែវរមៀតបាត់ស្រមោលតែម្តង។

ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណ  សមត្ថកិច្ចរឹបអូសយកម៉ូតូស្កូបពីពណ៍ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BZ-7824 ក្នុងនោះដែរ  សមត្ថកិច្ចបានប្រទះឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់តូច និងរកឃើញទូរស័ព្ទដៃចាស់ចំនួន០១គ្រឿង ។ ទោះបីជាយ៉ាងណា នគរបាលកំពុងកំណត់មុខសញ្ញា ដើម្បីតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់៕