ទឹកព្រែកនៅតាខ្មៅ ហូរត្របាញ់បុកបាក់ច្រាំង កួចយកផ្ទះមួយខ្នងទៅតាមទឹកស្តែងៗ

ទិដ្ឋភាពគួរឱ្យសង្វេកខ្លោចផ្សារនៃការបាក់ច្រាំងព្រែក បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋមួយខ្នងនៅភូមិព្រែកថ្មី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បាក់ស្រុតទៅក្នុងទឹកស្ដែងៗស្រស់ៗ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុខាងលើ បានថតយកទិដ្ឋភាពទៅបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក និង Tiktok បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះទិដ្ឋភាពបាក់ច្រាំងទន្លេគួចយកផ្ទះប្រជាពលរដ្ឋនោះ ត្រឹមតែប៉ុន្មានវីនាទីប៉ុណ្ណោះ ទឹកកួចយកផ្ទះទៅបាត់។

ក្រៅពីរន្ធត់ចិត្តនឹងទិដ្ឋភាពបាក់ច្រាំងទន្លេនៅក្រុងតាខ្មៅហើយនោះ មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ក៏ហាក់នាំគ្នាសម្ដែងក្ដីអាណិតអាសូរដល់ម្ចាស់ផ្ទះជាពន់ពេក ដែលត្រូវអង្គុយសម្លឹងមើលផ្ទះជាទីស្រឡាញ់ត្រូវទឹកគួចនាំយកទៅដោយមិនអាចធ្វើអ្វីបាន៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូទី ១ ៖

សូមចុចទីនេះដើម្បីទស្សនាវីដេអូទី ២ ៖