សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ម៉ាល់ឌីវ បង្កើតកញ្ចប់ទេសចរណ៍រួមគ្នា លើព្រមព្រៀងលើកលែងទិដ្ឋាការ ៣០ថ្ងៃ

ម៉ាល់ឌីវ៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ម៉ាល់ឌីវ បង្កើតកញ្ចប់ទេសចរណ៍រួមគ្នា នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅក្នុងសន្និសីទសារព័ត៌មានរួម ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣។

នៅក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទាក់ទងជាមួយទេសចរណ៍ ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងអាចក្លាយទៅជាកញ្ចប់ទេសចរណ៍រួមមួយ ហើយដែលអាចប្រើប្រាស់ វីសា មួយគោលដៅពីរ ដែលយើងនឹងសិក្សាពីបញ្ហានេះបន្តទៀត ដោយក្នុងនោះម៉ាល់ឌីវ កម្ពុជា បានព្រមព្រៀងលើកលែងទិដ្ឋាការ ៣០ថ្ងៃ ដែលប្រជាជនប្រទេសទាំងពីរអាចធ្វើដំណើរដោយសេរី មិនចាំបាច់ស្នើសុំទិដ្ឋាការ(VISA)ឡើយ ។

យ៉ាងណាមិញ នេះជាចំនុចល្អប្រសើរមួយសម្រាប់ប្រទេសទាំងពីរ ដែលរំពឹងថាកំណើនទេសចរណ៍នឹងកើនឡើងមួយកម្រិតទៀតក្នុងឆ្នាំ ២០២៣ នេះ៕

ប្រភព៖ ទទក

សូមទស្សនារូបភាពខាងក្រោម៖