អុញនុះ! ជីជី ចេញមុខជម្រះមន្ទិលមហាជនរឿងស្រឡាញ់ស្រីដូចគ្នា (មានវីដេអូ)

កាលពីថ្មីៗកន្លងទៅនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និង TikTok បានផ្ទុះការភ្ញាក់ផ្អើល និង ស្រឡាំងកាំងជាខ្លាំង ក្រោយពិធីការិនី និង តារាសម្ដែងស្រីរាងតូចច្រឡឹង ជីជី ទទួលស្គាល់ថានាងកំពុងមានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រីដូចគ្នា។

ស្រីស្រស់ ជីជី និយាយអះអាងនៅក្នុងវីដេអូខ្លីមួយដែលគេបានបង្ហោះលើបណ្ដាញសង្គម TikTok ស្ដែងៗថា នាងមិនបដិសេធរឿងគេថាស្រឡាញ់ស្រីដូចគ្នាទេ ហើយនាងថែមទាំងអះអាងថា មនុស្សស្រីស្រឡាញ់មនុស្សស្រីមិនមានកំហុសទេ យើងចង់ធ្វើអ្វីក៏បានឱ្យមានក្ដីសុខ ព្រោះថាសម័យនេះហើយ ពិភពលោកបានបើកទូលាយ និង ទទួលស្គាល់រឿងមួយនេះអស់ទៅហើយ សំខាន់ធ្វើតាមបេះដូងខ្លួនឯង។

ក្រៅពីទទួលស្គាល់ពីទំនាក់ទំនងស្នេហាជាមួយស្រីដូចគ្នាហើយ ពិធីការិនី ជីជី និង គូស្នេហ៍ស្រីសំណព្វចិត្ត ក៏បានបង្ហាញភាពផ្អែមល្ហែមខ្លាំង ដោយឱ្យគូស្នេហ៍នាងថើបនាងចំពោះមុខអ្នកគាំទ្រយ៉ាងល្អូកល្អិនបំផុត។

ដោយឡែក ក្រោយផ្ទុះល្បីជុំវិញរឿងស្នេហាភេទដូចគ្នារវាង ពិធីការិនី ជីជី និង ស្រីស្អាត សូរិយា លើបណ្ដាញសង្គមខ្លាំង និង មានមហាជនមួយចំនួនតូចប្រើពាក្យមិនសមរម្យបង្ហាញការមិនពេញចិត្តចំពោះស្នេហារបស់នាង ស្រាប់តែថ្មីៗនេះ ពិធីការិនី ជីជី ក៏បានឡាយវីដេអូនិយាយបកស្រាយច្បាស់ៗថា រឿងរ៉ាវស្នេហាសកម្មភាពផ្អែមល្ហែម ទាំងកាយវិការ និង ពាក្យសម្ដីរវាងអ្នកទាំងពីរកន្លងមកគ្រាន់តែជាការសម្ដែងប៉ុណ្ណោះទេ។

លើសពីនេះ ជីជី និង សូរិយា ក៏បានបញ្ជាក់ឱ្យដឹងថា អ្នកទាំងពីរពុំបានស្រឡាញ់គ្នាបែបស្នេហានោះឡើយ ដោយគ្រាន់ជាការសម្ដែងឱ្យមហាជនចាប់អារម្មណ៍ ខណៈកញ្ញា សូរិយា កំពុងត្រៀមចេញ MV បទចម្រៀងប្រភេទស្នេហាស្រីស្រឡាញ់ស្រី ដែលចូលរួមសម្ដែងដោយកញ្ញា ជីជី។

សូមចុចទីនេះដើម្បីទស្សនាវីដេអូខាងក្រោម៖