ត្រៀមៗ! ប្អូនៗប្រឡងជាប់បាក់ឌុបឆ្នាំ ២០១៩ និង ២០២២ ឆាប់ៗនេះអាចទៅដកសញ្ញាបត្របពិត និង ណ្ដោះអាសន្នបានហើយ

ក្រសួងអប់រំ យុវជន និង កីឡា នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ នេះ បានជូនដំណឹងពីការអញ្ជើញទៅទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ និង វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២។

ក្រសួងអប់រំ បានបញ្ជាក់ឱ្យដឹងថា ខាងក្រសួងបានផលិតសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ រួចរាល់ ព្រមទាំងបាន និង កំពុង ផលិតវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២ ដើម្បីផ្តល់ជូនបេក្ខជនដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ និង ដើម្បីយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត។

អាស្រ័យដូចនេះ ក្រសួងបានសូមឱ្យប្រធានផ្នែក ចាត់តំណាងដោយភ្ជាប់មក ជាមួយនូវលិខិតឧទ្ទេសនាមប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី ដើម្បីទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១៩ សីហា ២០១៩ ចាប់ពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ តទៅ និង ទទួលយកវិញ្ញាប័នបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៥ ធ្នូ ២០២២ ចាប់ពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ តទៅ នៅនាយកដ្ឋានកិច្ចការប្រឡង៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖