ប្រកាសបិទចរាចររថយន្តធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ ២១ នៅស្រុកស្អាង និង ក្រុងតាខ្មៅ រយៈពេល ៧ ថ្ងៃ

កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹងស្ដីពីការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ ២១ ស្រុកស្អាង និង ក្រុងតាខ្មៅ ខេត្តកណ្ដាល រយៈពេល ៧ ថ្ងៃ។

មន្ទីរសាធារការ និង ដឹកជញ្ជូនខេត្តកណ្ដាល បានជូនដំណឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ ខាងមុខ មន្ទីរនឹងផ្អាកចរាចរសម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ លើកំណាត់ផ្លូវជាតិលេខ ២១ ដើម្បីជួសជុលជាបណ្តោះអាសន្ន បញ្ចៀសការខូចខាតកំណាត់ផ្លូវ និង ស្ពានព្រែកថី (ស្ពានលេខ៤) ជាយថាហេតុ ព្រោះតែមានបញ្ហាទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឱ្យមានការជន់លិចកួចហូរច្រោះដាច់ដីក្បាលស្ពានព្រែកថី (ស្ពានលេខ៤)។

គួរបញ្ជាក់ដែរថា សម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ណាដែលមានបំណងធ្វើដំណើរទៅកាន់ស្រុកកោះធំ ឬ ពីស្រុកកោះធំ ទៅក្រុងតាខ្មៅ មន្ទីរតម្រូវឱ្យធ្វើដំណើរវាងតាមផ្លូវខេត្តលេខ ១១០ ដោយឆ្លងស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ និង ស្ពានមិត្តភាព កម្ពុជា-ចិន កោះធំវិញ។ ចំណែកឯ រថយន្តដឹកទំនិញពីស្រុកកោះធំ ទៅខេត្តតាកែវ ត្រូវធ្វើដំណើរវាងតាមផ្លូវខេត្តលេខ ១២៩ ប៉ុន្តែសម្រាប់រថយន្តគ្រួសារនៅតែអាចធ្វើចរាចរបានជាធម្មតា៕

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអានក្នុងសេចក្ដីជូនដំណឹងដែលមានភ្ជាប់ជូនខាងក្រោម៖