អីយ៉ា! កំពុងល្បីខ្លាំងខាងចម្រៀង ពេលនេះ ឈីន រតនៈ ឆក់យកឱកាសសម្តែងរឿងទៀត! (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងកំពុងពេញប្រជាប្រិយ កញ្ញា ឈីន រតនៈ កំពុងតែល្បីពេញសាច់ខាងបទចម្រៀង ដែលភាគច្រើនសុទ្ធតែទទួលបានការគាំទ្រយ៉ាងផុសផុល រាល់បទចម្រៀងរបស់នាងដែលបានចេញ។

ចូលដើមឆ្នាំ 2023 នេះ ស្រាប់តែ ឈីន រតនៈ សាងភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ដោយនាងបានចេញសម្តែងរឿងជាលើកដំបូងបំផុតក្នុងឋានៈជាតួឯក។

រឿង «ព្រលិតលំចង់» ជារឿងភាគថ្មីមួយ ដែលកំពុងតែត្រៀមចាក់ផ្សាយជូនទស្សនាក្នុងសប្តាហ៍ក្រោយនេះ ហើយ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស​ HDTV រៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង 7-8យប់៕

វីដេអូ