ស្អែកនេះនឹងមានអុជកាំជ្រួចអបអរពិធីរាប់ថយក្រោយ ១០០ ថ្ងៃនៃ SEA Game លើកទី ៣២

នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ នេះហ្វេសប៊ុកផេក SEA Games 2023 Cambodia Go For Gold បានប្រកាសថានៅថ្ងៃស្អែក (ថ្ងៃទី ២៥ ខែមករា) នៅពហុកីឡដ្ឋានជាតិ មរតកតេជោ នឹងមានពិធីរាប់ថយក្រោយ ១០០ ថ្ងៃនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ ២០២២ ចាប់ពីម៉ោង ៤ រសៀលតទៅ។

មិនតែប៉ុណ្ណោះ ក្នុងឱកាសនោះក៏មានការអុជកាំជ្រួច និង ការសម្ដែងសិល្បៈ វប្បធម៌ និង ក្រុមកីឡាប្រមាណ ១០០០ នាក់ ហើយក៏មានការចូលរួមពីសិល្បករជាច្រើនរូបផ្សេងទៀតផងដែរ។

គួរបញ្ជាក់ដែរថា នេះគឺជាព្រឹត្តិការណ៍កីឡាប្រវត្តិសាស្រ្តលើកដំបូងរបស់កម្ពុជា ក្រោយពីរង់ចាំអស់រយៈពេល ៦៤ ឆ្នាំមកហើយ៕

ប្រភព និង រូបភាពដោយ៖ Cambodia 2023 និង SEA Games 2023 Cambodia Go For Gold