ហួសចិត្ត ! អ្នកលួចយកគណនីកញ្ញា រ៉ាប៊ី  បានទារជាប្រាក់ ដើម្បីដោះដូររហូតដល់ ២៥លានរៀល

ភ្នំពេញ៖ អាចនិយាយបានថា តារាចម្រៀងស្រីដ៏ល្បីល្បាញ កញ្ញា រ៉ាប៊ី កាន់តែមានសន្ទុះគាំទ្រច្រើនពីសំណាក់ទស្សនិកជន។ គ្រប់បទចម្រៀងរបស់នាង តែងផ្ទុះល្បីសឹងគ្រប់បទតែម្ដង មិនថាក្នុងស្រុកឬក្រៅស្រុកឡើយ។

យ៉ាងណាមិញ បើក្រឡេកមើលគណនីផេកហ្វេសប៊ុក កញ្ញា រ៉ាប៊ី ក៏មានអ្នកចុចតាមដានខ្ទង់លានឯណោះ។ ហើយបើនិយាយពីគណនីអ៊ីនស្តាក្រាមវិញ មានអ្នកFollowក្បែរលាន។ ប៉ុន្តែមុននេះ នាងបានប្រកាសប្រាប់ថាគណនអ៊ីីនស្តាក្រាមនាង ត្រូវបានគេលួចហេកយកទៅ។

ជាមួយគ្នានេះដែរ ក្រោយដឹងថាគណនីខ្លួន មានអ្នកលួចយកទៅប្រើប្រាស់ នាងបានឆាតសុំត្រឡប់មកវិញ ប៉ុន្តែអ្នកលួចយកគណនីតារារូបនេះ បានទារជាប្រាក់ ដើម្បីដោះដូររហូតដល់ ២៥លានរៀល។ ហើយពេលនេះ កញ្ញា រ៉ាប៊ី ក៏កំពុងពិចារណា គួរឲ្យលុយឬមិនឲ្យ ទៅបុគ្គលដែលបានលួចគណនីអ៊ីនស្តាក្រាមខ្លួននោះ៕

សូមទស្សនារូបភាពខាងក្រោម៖