អុញនុះ! ប្ដីគាំងនិយាយលែងចេញ ក្រោយឃើញប្រពន្ធយកឆ្នាំងដាំបាយអគ្គីសនី ដុសសាប៊ូលាងទឹក

ធ្លាប់តែឃើញគេយកកុំព្យូទ័រលាងទឹក តែឥឡូវមានកំពូលស្រ្តីមេផ្ទះ យកឆ្នាំងដាំបាយមកដុសសាប៊ូលាងទឹកដែរ ពិតជាធ្វើឱ្យប្តី ឃើញហើយគាំងនិយាយសឹងមិនចេញឡើយ។

យ៉ាងណាមិញ រឿងរ៉ាវមួយនេះ បានកើតឡើងកាលពីថ្ងៃទី ២១​ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ នាប្រទេសវៀតណាម ដែលប្តី គឺជាអ្នកទម្លាយជាវីដេអូផ្ទាល់តែម្តង។ ដោយក្នុងវីដេអូនោះ បានបង្ហាញឱ្យឃើញថា ប្រពន្ធរបស់បុរសរូបនេះ កំពុងតែដុសលាងឆ្នាំងដាំបាយអគ្គីសនី នៅក្នុងកន្លែងលាងចាន ក្នុងផ្ទះបាយរបស់ខ្លួន ដោយមិនត្រឹមតែលាងពីខាងក្រៅទេ លាងទាំងខាងក្នុង ដាក់សាប៊ូបែកពពុះស្គុល ហើយថែមទាំងយកទៅជម្រះទឹកមួយ ផ្កាប់ឱ្យមួយស្អាតទៀតផង។

ពេលនោះ បុរសជាប្តីឃើញហើយ បានត្រឹមតែសើចដោយការហួសចិត្ត ព្រោះសួរនាំប្រពន្ធទៅ នាងមិនដឹងថាឆ្នាំងដាំបាយនេះ គេមិនអាចលាងបានឡើយ។ ចំណែកឯ មហាជននៅតាមបណ្តាញសង្គមវិញ ឃើញហើយក៏ហួសចិត្តមិនចាញ់គ្នាប៉ុន្មាននោះដែរ​ ហើយថែមទាំងនិយាយលេងសើចទៀតថា ឱ្យប្តីត្រៀមលុយទិញឆ្នាំងដាំបាយថ្មីទៅ៕