ក្រោយពីទទួលបានការរិះ.គ.ន់ និងការលេងសើចរូបសម្រស់ បុរសម្នាក់ដែលជាបុគ្គលិកចាក់សាំង បានបង្ហាញសម្រស់ថ្មីឡើងសង្ហា

ថៃ៖ គឺជារឿងដ៏ល្បីពេញបណ្ដាញសង្គម ខណៈដំបូងឡើយមានការលើកឡើងពីភាពស្រស់សង្ហា របស់បុរសម្នាក់ ដែលជាបុគ្គលិកចាក់សាំង តែបែរជាចុងក្រោយ បន្ទាប់ពីបានឃើញរូបភាព ពេលដែលបុរសរូបនេះ បានដោះម៉ាសចេញនោះ បែរជាត្រូវ​គេ​និយាយលេងសើចពីរូបសម្រស់របស់លោក ទៅវិញ។

តែទោះជាយ៉ាងណា ក្រោយពីនោះ ក៏នៅមានមហាជនជាច្រើនទៀត ហាក់បានចេញមកការពារ ចំពោះបុរសរូបនេះ ក៏ដូចជាបាន លើកឡើងថា មិនគួរ​លេងសើច ​ពី​រូបរាង​អ្នក​ដទៃនោះទេ។ ជាពិសេស ចំពោះរូបភាពមួយចំនួនផ្សេងទៀត ក្រោយពី បុគ្គលរូបនេះ បានដោះម៉ាសមុខចេញនោះ ក៏ត្រូវបានអ្នកលេងបណ្ដាញសង្គម សរសើរមិនដាច់ពីមាត់ទៀតផង។

លើសពីនេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើល ទៅលើបុគ្គលរូបនេះ ក្រោយពីមានការរិះ.គ.ន់មួយរយៈពេលកន្លងទៅដោយមានការបើកបង្ហាញពី រូបភាពថ្មីស្អាតទាក់ទាញចិត្តអ្នកទស្សនា ព្រមជាមួយមុខមាត់ថ្មីស្រស់សង្ហាសមសួន ដែលនេះគឺជាសម្រស់របស់បុរសរូបនេះ ក្រោយពីទទួលបានការកែកុនច្រមុះថ្មី ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖