មកស្គាល់ពីរូបនិម្មិតប្រភេទកីឡាទាំង ៣៨ ដែលកម្ពុជាប្រើនៅព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣

សមាគមកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ២០២៣ ហៅកាត់ថា Sea Game លើកទី ៣២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ខាងមុខ នៅឯរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ហើយពិធីរាប់ថយក្រោយ ១០០ ថ្ងៃ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ នេះ បានចាប់ផ្តើមធ្វើរួចហើយកាលពីថ្ងៃទី ២៥ ខែមករា កន្លងមក។

យ៉ាងណាមិញ ក្នុងអំឡុងពេលរាប់ថយក្រោយ ១០០ ថ្ងៃនោះ គណៈកម្មាធិការជាតិរៀបចំការប្រកួតក៏បានរៀបចំផ្សព្វផ្សាយនូវកម្មវិធីសំខាន់ៗដូចជា ព្រះរាជពិធីសុំភ្លើង «អាទិទេពកីឡា» ការដង្ហែភ្លើងគប់ បូកជាមួយនឹងកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម ជាមួយប្រទេសទាំង ១១ នៅក្នុងតំបន់អាស៊ានផងដែរ។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះនឹងមានប្រភេទកីឡាជាផ្លូវការចំនួន ៣៨ ប្រភេទចូលរួម។ ខាងក្រោមនេះជារូបនិម្មិតនីមួយៗនៃប្រភេទកីឡាស៊ីហ្គេម ២០២៣ ដែលត្រូវបានរចនាជាពិសេស តាមបែបខ្មែរ សម្រាប់ប្រើជាតំណាង ៖

ប្រភព និង រូបភាពដោយ ៖ Cambodia 2023