អគ្គី.ភ័យឆេះទាំងថ្ងៃ កណ្តាលក្រុង មនុស្សម្នាក់ស្លា.ប់ និង២នាក់ទៀតរ.បួ.សរ.លា.កពេញខ្លួន

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លា-ប់ និង២នាក់ទៀតរបួសរលាកពេញខ្លួនប្រាណក្នុងករណីភ្លេីងឆេះខ្សែភ្លេីងរាលដាលឆេះផ្ទះប្រជាពលរដ្ឋនៅជាប់ហាងកន្លែងថ្មី ស្ថិតនៅផ្លូវ១៣៨​ កែងផ្លូវ២២៥​ ក្រោយ​សណ្ឋាគារឡឺប្រេស៊ីដង់ ក្នុងសង្កាត់ផ្សារដេប៉ូទី២​ ខណ្ឌទួលគោក។

តាមរយៈប្រភពដដែល​ រថយន្តពន្លត់អគ្គិភ័យរបស់​ការិយាល័យ​ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ​ ចេញទៅអន្តរាគមន៍បាញ់ពន្លត់ និងមានបុរសម្នាក់​ទៀតត្រូវរបួសរលាកពេញខ្លួនប្រាណធ្ងន់ធ្ងរ ត្រូវបានអ្នកជិតខាងជួយសង្គ្រោះចេញមកក្រៅ​

បន្ថែមពីនេះ ភ្លាម ៗនេះផងដែរ សមត្ថកិច្ចខណ្ឌទួលគោក ហៅរថយន្ត​សាមុយ​មកដឹក​បញ្ជូនទៅសង្គ្រោះបន្ទាន់​ នាម៉ោងជិត១១ព្រឹកនេះ នេះជាដំណឹងបឋម ដែលចុះផ្សាយ ពី បង ម៉េង អ្នកសារព័ត៌មាន ហេតុដូច្នេះ សូមរងចាំដំណឹងបន្ថែមទៀត៕

សូមទស្សនារូបភាពខាងក្រោម៖