ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ ធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចយកទូរសព្ទដៃនៅក្នុងរថយន្ត

ភ្នំពេញុ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ ធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចយកទូរសព្ទដៃនៅក្នុងរថយន្តតែត្រូវម្ចាស់គេទាន់ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ១៥នាទីព្រឹកថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ២១៧ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ចែម ស៊ីថា អាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។មានទុក្ខសារធាតុញៀន។

រីឯជនរងគ្រោះមានឈ្មោះ យាង រ៉យ អាយុ ២៥ឆ្នាំមុខរបរបើកបររថយន្ត ស្នាក់នៅភូមិគិរីវង្ស ឃុំព្រែករំដេង ស្រុកគិរីវង្សខេត្តតាកែវ។

បើតាមសម្ដីលោកវីរៈសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ បានប្រាប់ហើយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តចេញពីម្ដុំផ្សារដេីមគរហើយក៏បានឈប់នៅមុខគ្លីនិកឯកជនមួយកន្លែងនៅតាមផ្លូវពី ២១៧ ស្ថិតនៅភូមិកើតខាងេីល ហើយបានចុះរថយន្តដោយមិនបានយកទូរសព្ទដៃម៉ា oppo ទៅជាមួយទេ និងមិនបានបិទកញ្ចក់រថយន្តទៀតផង

ពេលនោះក៏មានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់មកពីក្រោយ ឃើញឱកាសល្អ ក៏ឈប់ម៉ូតូលូកយកទូរសព្ទដៃដែលទុកនៅលើតាប់ឡូរថយន្ត បានសម្រេចបំណងជិះម៉ូតូគេចខ្លួនក៏ត្រូវជនរងគ្រោះឃើញក៏ស្រែកផ្អេីលឆោឡោ ក៏មានកម្លាំងសមត្ថកិច្ចក៏នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ ជិះម៉ូតូល្បាតក្នុងមូលដ្ឋានក៏បានជួយអន្តរាគមន៍ដេញ ចាប់បានជនសង្ស័យភ្លាមៗយកទៅធ្វើការសួរនាំនៅប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យទី៣។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកទូរសព្ទពីជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសទឹងមានជ័យទី៣ កសាងសំណុំរឿងដែលខ្លួនទីកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់។