ផ្ទុះការភ្ញាក់ផ្អើល! អ្នកបង្កើតកម្មវិធីប្រដាល់ជនជាតិថៃម្នាក់ ជំពាក់លុយក្រុមការងារខ្មែរ ៥ ពាន់ដុល្លារ ថ្លៃរៀបចំព្រឹត្តិការណ៍ប្រដាល់ World Fight Tournament

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាន និង កំពុងនាំគ្នាផ្ទុះការភ្ញាក់ផ្អើល ក្រោយមានគណនីមួយបានបង្ហោះទារលុយជនជាតិថៃមួយរូប ដែលជាអ្នកបង្កើតកម្មវិធីប្រដាល់ World Fight Tournament នៅកម្ពុជា ដែលបានប្រព្រឹត្តិទៅកាលពីឆ្នាំ ២០២២ កន្លងទៅ។

តាមរយៈគណនីមួយដែលមានឈ្មោះ Pu Rith បានបង្ហោះសេចក្តីជូនដំណឹងចំពោះលោក Tony Anh (ឈ្មោះក្រៅ) (ឈ្មោះក្នុងលិខិតឆ្លងដែន Srisud Tipaya) ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AB 2468835 ថ្ងៃខែឆ្នាំកំណើត ២៧ មិនា ឆ្នាំ ១៩៧៥  ដែលជាអ្នកបង្កើតកម្មវីធីប្រដាល់ World Fight Tournament ដើម្បីចូលខ្លួនមកដោះស្រាយទូទាត់លុយដែលនៅជំពាក់ក្រុមហ៊ុន R.dB Cambodia ថ្លៃជួល Sound system, Lighting, LED Screen and stage ក្នុងព្រឹត្តិការណ៍ប្រដាល់ World Fight Tournament ចំនួន ៥០០០ ដុល្លារ។

តាមប្រភពខាងលើបានរៀបរាប់បញ្ជាក់ឱ្យបានដឹងថា លោក Srisud Tipaya បានជួលឆាក ភ្លើង ប្រព័ន្ធសំឡេង និង ផ្ទាំងរូបភាព LED screen ពីក្រុមហ៊ុន R.dB Cambodia ដោយ Show ទីមួយ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២ ធ្វើឡើងនៅទីតាំងស្តាតថ្មីជិតវិមានឈ្នះឈ្នះ ចំនួនទឹកប្រាក់ ៦៥០០ ដុល្លារ ក្នុងមួយ show។ ក្នុងនោះ show ទីពីរ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ធ្វើឡើងនៅស្តាតចាស់ ចំនួនទឹកប្រាក់ ៦៥០០ ដុល្លារ ក្នុងមួយ Show សរុបទឹកប្រាក់ទាំងពីរកម្មវីធី ចំនួន ១៣ ០០០ ដុល្លារ ហើយលុយដែលលោក Srisud Tipaya ទូទាត់ឱ្យតាម ABA transfer ៥៤០០ ដុល្លារ បូកនឹងលុយកក់ក្រៅចំនួន ២៦០០ ដុល្លារ សរុបទឹកប្រាក់ លោក Srisud Tipaya បានទូទាត់ឱ្យបាន ចំនួន ៨០០០ ដុល្លារ ដូច្នេះលោក Srisud Tipaya នៅខ្វះលោក Thy Thearith ម្ចាស់ក្រហ៊ុន R.dB Cambodia ចំនួន ៥០០០ ដុល្លារទៀត។

ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា ៖ «អស់រយៈពេលច្រើនខែហើយដែលខ្ញុំមិនផុស ព្រោះទុកពេលឱ្យដោះស្រាយ តែការរង់ចាំគ្មានដំណោះស្រាយ ហើយមានការយល់ច្រឡំថាគាត់បាននិយាយថាគាត់បានចាញ់បោកខ្មែរអស់លុយជាច្រើន តាមពិតទៅគាត់បាននិយាយកុហក អ្នកដែលត្រូវចាញ់បោកគេ គឺខ្មែរទេដែលត្រូវរងគ្រោះ ដូចជាខ្ញុំអ៊ីចឹង ខ្ញុំឱ្យបងប្អូនប្រុងប្រយ័ត្នជនម្នាក់នេះ Mr Srisud Tipaya អ្នកធ្វើកម្មវីធី World Fight Tournament»