ក្រោយលេងលើកក្រឡៅឆ្មាឡើង នាយគ្រឿន ត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់ខ្លាំង

ភ្នំពេញ៖ បើនិយាយដល់ តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ គ្រឿន ជឿថាមហាជនជាច្រើនប្រាកដជាស្គាល់។ ដោយលោកជាតារាកំប្លែងមួយរូបដែលមានទេពកោសល្យសម្ដែងបានយ៉ាងល្អ ជាពិសេសសមត្ថភាពអាចដឹកនាំរឿងបានទៀតផង។

ពិតណាស់ ច្រើនឆ្នាំមកនេះ នាយគ្រឿន ពិតជាទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយតែងតែទទួលបានការងារច្រើនជាបន្តបន្ទាប់ផងដែរ។ មួយវិញទៀត តារាកំប្លែងរូបនេះ ជាសិល្បករមួយរូបដែលតែងតែធ្វើឲ្យមហាជនបានសើចសប្បាយតាមរយៈការលេងកំប្លែង។

តួយ៉ាង អាចនិយាយបានថា នាយគ្រឿន ជាតាថាកំប្លែងម្នាក់ មិមសូវមានព័ត៌មានអាស្រូវណាមួយនៅឡើយទេ ហើយក៏មិមសូវមានការរិះគន់ពីមហាជនផងដែរ។ ប៉ុន្តែថ្មីៗនេះ លោកត្រូវបានអ្នកលេងបណ្ដាញសង្គម រិះគន់រឿងលើកខ្សែក្រឡៅឆ្មា ទាំងដែលជាប់នឹងកឆ្មា អំឡុងពេលថតលេងកំប្លែងដូច្នេះ៕

ប្រភពរូប៖ Pets Cambodia

សូមទស្សនារូបភាពខាងក្រោម៖