ប្រឡូកសិល្បៈច្រើនឆ្នាំ សុខ ពិសី ទើបបង្ហាញពីក្ដីស្រមៃផ្ទុយស្រឡះពីអាជីពបច្ចុប្បន្នធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើល

អស់រយៈពេលច្រើនឆ្នាំមកហើយដែលតារាចម្រៀង សុខ ពិសី បានប្រឡូកនៅក្នុងវិស័យសិល្បៈ ហើយរហូតមកដល់បច្ចុប្បន្ន ម្ចាស់បទ «មនុស្សទី ៣» រូបនេះ នៅតែធ្វើដំណើរយ៉ាងជោគជ័យក្នុងអាជីពជាតារាចម្រៀងស្រីជួរមុខដែលទទួលបានការស្រឡាញ់គាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជន។

ដោយឡែក ទន្ទឹមនឹងភាគជោគជ័យ មានកេរ្ដិ៍ឈ្មោះល្បាញល្បីក្នុងស្រទាប់មហាជន សុខ ពិសី ស្រាប់តែទម្លាយពីបំណងប្រាថ្នាកាលពីក្មេងរបស់ខ្លួន តែហាក់ផ្ទុយស្រឡះនឹងអាជីពជាតារាចម្រៀងទាំងស្រុង ពោលគឺក្ដីស្រមៃរបស់នាង គឺចង់ក្លាយជាអ្នកគ្រូពេទ្យម្នាក់។

សុខ ពិសី រៀបរាប់យ៉ាងខ្លីបង្ហោះលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា ៖ «បំណងប្រាថ្នាចង់ក្លាយជាពេទ្យ ឥលូវក្លាយជាអ្នកចម្រៀង»។ ការទម្លាយរបស់ សុខ ពិសី ធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរនោះទេ ព្រោះកន្លងមកតារាចម្រៀងសំឡេងស្រួយរូបនេះ កម្រលើកឡើងពីការងារក្នុងក្ដីស្រមៃណាស់៕