យុវតីដែលជាសិស្សឆ្នើមម្នាក់ មានការពិបាករស់នៅ និងសុំម្ចាស់ផ្ទះរើចេញ ស្រាប់តែម្ចាស់ផ្ទះមិនព្រម រហូតដកកាំ.ភ្លើ.ងយកមកគំ.រា.ម

ភ្នំពេញ៖ ថ្មីៗនេះ ស្រាប់តែរឿងហេតុដ៏នឹកស្មានមួយ ដែលបានកើតឡើង ចំពោះ យុវតីដែលជាសិស្សឆ្នើមនិទ្ទេស A ម្នាក់ ដែលត្រូវបានម្ចាស់ផ្ទះជួល យកកាំ.ភ្លើ.ងមកគំ.រាម ក្រោយពីសុំរើចេញ។

ក្នុងនោះដែរ បានឲ្យដឹងថា យុវតីរូបនេះ បានមកជួលបន្ទប់ស្នាក់នៅ នៅក្នុងសង្កាត់ទឹកថ្លា​ ដោយមានការពិបាកក្នុងរស់នៅ និងបានសុំម្ចាស់ផ្ទះរើចេញ ប៉ុន្តែម្ចាស់ផ្ទះបែរជាមិនព្រម និងមានការជេរដា.ក់ទំនាយ នាំឲ្យមានទំនាស់ពាក្យសម្ដី រហូតដល់កូនម្ចាស់ផ្ទះ បានដកកាំ.ភ្លើ.ង មកផ្ចង់គំ.រាម ធ្វើឲ្យយុវតីដែលជាសិស្សមាន ការភ័យស្លន់ស្លោ ប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

រឿងហេតុដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលា ម៉ោង ១០:៣០ នាទី ព្រឹក ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្ថិតនៅផ្ទះជួលពណ៌ស្វាយ ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយភាគីជម្លោះ រវាងម្ចាស់ផ្ទះ និងអ្នកជួលស្នាក់នៅ នៅមិនទាន់ដឹងអត្តសញ្ញាណ ខណៈដែលខាងសមត្ថកិច្ចកំពុងធ្វើការសាកសួរ នៅប៉ុស្ត៍នគរបាលទឹកថ្លា៕

ប្រភព៖ Kheng pheakdey – ខេង ភក្ដី

សូមទស្សនារូបភាពខាងក្រោម៖