ក្រសួងអប់រំ ណែនាំវិធានការលើកកម្ពស់សុខមាលភាពចំណីអាហារ នៅតាមសាលារៀន

ក្រសួងអប់រំ​ យុវជន និង កីឡា នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ បានចេញសេចក្ដីណែនាំស្តីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និង សុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និង ឯកជន។

តាមរយៈសេចក្ដីណែនាំ បានបញ្ជាក់ឱ្យបានដឹងថា ក្រសួងសង្កេតឃើញសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន មានអាការពុលចំណីអាហារ ទន់ដៃទន់ជើង និង ឈានទៅដួលសន្លប់ ដែលតាមរបាយការណ៍របស់មន្ត្រីសុខាភិបាលបានឱ្យដឹងថា មូលហេតុនៃអាការខាងលើនេះបណ្តាលមកពីការទទួលទានចំណីអាហារមិនមានសុវត្ថិភាព និង សុខុមាលភាព ការបរិភោគគ្មានតុល្យភាព ការគេងមិនគ្រប់គ្រាន់ បរិស្ថានសិក្សាខ្វះអនាម័យ ការខ្វះចន្លោះក្នុងការគ្រប់គ្រង និង ត្រួតពិនិត្យការលក់ដូរចំណីអាហារ និង ការចាត់វិធានការអនុវត្តដែលមិន ទាន់បានល្អប្រសើរនៅតាមគ្រឹះស្ថានសិក្សា។

ចំពោះរឿងនេះ ដើម្បីពង្រឹងការអនុវត្តសេចក្តីណែនាំនានាដែលបានដាក់ចេញកន្លងមក ពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាព និង សុខុមាលភាពចំណីអាហារ អនាម័យ និង បរិស្ថានសិក្សានៅតាមគ្រឹះស្ថានសិក្សា ប្រកបដោយប្រសិទ្ធភាព ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដូចក្នុងលិខិតដែលមានខាងក្រោម៕