មកមើលវីដេអូ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត បង្ហាញសកម្មភាពមើលថែកូនយ៉ាងកក់ក្ដៅ ឃើញហើយកាន់តែរំភើបជំនួស

ភ្នំពេញ៖ ជឿថាមហាជនជាច្រើន ពិតជាបានជ្រាបពីដំណឹងល្អ ដែលថ្មីៗនេះ តារាចម្រៀងស្រី ទេព បូព្រឹក្ស បានសម្រាលបានកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ ដែលជាសមាជិកថ្មី ជួយឲ្យចំណងស្នេហ៍ និងក្រុមគ្រួសាររបស់នាង និងគូស្នេហ៍ លោក ងួន ចាន់ដេវីត កាន់តែមានភាពកក់ក្ដៅ។

ដោយឡែក ក្រោយពីសម្រាលហើយរួច ស្រាប់តែមានវីដេអូដ៏គួរឲ្យចាប់អារម្មណ៍ ពីលោក ងួន ចាន់ដេវីត នៅពេលបានក្លាយជាឪពុកគេហើយ ដោយនៅក្នុងនោះដែរ ក៏មានការបង្ហាញឡើងនូវសកម្មភាពដ៏គួរឲ្យស្រលាញ់ ពីរូបលោក ក្នុងការមើលថែ បីថ្នាក់ថ្នម កូនប្រុសសំណព្វចិត្ត យ៉ាងយកចិត្តទុកដាក់ ទៀតផង។ 

យ៉ាងណាមិញ ទិដ្ឋភាពដ៏គួរឲ្យស្រលាញ់នេះ ក៏ត្រូវបានហ្វេនៗជាច្រើន បង្ហាញពីការពេញចិត្ត និងរំភើបជំនួស ដោយបានឃើញពីក្ដីស្រលាញ់ និងការមើលថែយ៉ាងល្អ របស់តារាប្រុសរូបនេះ ចំពោះគ្រួសារ ផងដែរ៕

ប្រភព៖ Chan David

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖